|
ព្រឺទ្ធសមាជិកJohn Mc Cain នៅក្នុងសិក្ខាសាលា១ស្តីពីសមុទ្រខាងកើត(រូបថត៖ Internet) |
VOV- តំបន់សមុទ្រខាងកើតគឺជាតំបន់ដែនសមុទ្រអន្តរជាតិ នឹងការដែលចិន
ចាត់ទុកថា៖តំបន់សមុទ្រខាងកើតចំណុះដែនដីចិនគឺជាសេចក្តីថ្លែងការណ៏មិនត្រូវ
នឹងការពិតទេ។នេះជាទស្សនះរបស់ ព្រឹទ្ធសមាជិក John Mc Cain ដែលលើកឡើង
ក្នុងពេលឆ្លើយតបនឹង បទសម្ភាសនៃអ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាមប្រចាំ
នៅអាមេរិកអំពីភាពតានតឹងនៅលើសមុទ្រខាងកើតក្នុងរយះពេលកន្លងទៅ។
ដើម្បី បញ្ឈប់ជំលោះក៏ដូចជារក្សាសន្តិភាពនឹងសន្តិសុខក្នុងតំបន់ព្រឹទ្ធសមាជិក
John Mc Cain ចាត់ទុកថា៖ ចិនត្រូវចូលអង្គុយតុចរចារជាមួយបណ្តាប្រទេសដូចជា
ភីលីពីនវៀតណាម ឥណ្ឌូណេស៊ី ប្រទេសដែលមានផលប្រយោជន៏ក្នុងតំបន់នឹង
ប្រទេសដែលយកចិត្តទុកដាក់ដល់ការបន្ថូស្រាលភាពតានតឹងក្នុងតំបន់។ខ្ញុំគិតថា៖បណ្តាការចរចារដូច្នេះនឹងមានប្រសិទ្ធភាព។យុទ្ធសាស្រ្ត របស់ចិនគឺជួបចរចារ
ដាច់ដោយឡែកពីគ្នាជាមួយប្រទេសនិមួយៗតែខ្ញុំ ចាត់ទុកថា៖នេះមិនមែនជាវិធី
ចរចារដែលបណ្តាប្រទេសអនុវត្តទេ។ បណ្តាប្រទេសត្រូវដំណើរការចរចាររួម។
ព្រឹទ្ធសមាជិកJohn Mc Cain ក៏បន្តទៀតថា៖អាស៊ានគឺជាអង្គការ ល្អ១ដើម្បី
បណ្តាប្រទេសរួមសហការគ្នាដោះស្រាយបណ្តាបញ្ហាទាក់ទិនដល់ចិនប្រកប
ដោយមានប្រសិទ្ធភាពបំផុត៕