ចំនួនករណីឆ្លងកូវីដ-១៩ជាង២៥១លាននាក់លើទូទាំងពិភពលោក
(VOVWORLD) - ក្នុងបរិបទដែលជម្ងឺរាតត្បាតនៅតែរីករាលដាលលើពិភពលោកនោះ ប្រទេសជា ច្រើនបន្តដាក់ឲ្យដំណើរការវិធានការរឹតត្បិតនានា។ រដ្ឋាភិបាលឥណ្ឌូនេស៊ី កាលពីថ្ងៃ ទី៨ វិច្ឆិកា បានសម្រេចចិត្តបន្តពន្យាពេលការរឹតត្បិតលើសកម្មភាពសហគមន៍នៅខាង ក្រៅកោះ Java និង Bali ដែលមានចំនួនប្រជាជនច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល២ សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២២ វិច្ឆិកា។
យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ថ្ងៃទី៩ វិច្ឆិកា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង ២៥១លាននាក់ ក្នុងនោះករណីស្លាប់ចំនួនជិត៥លាន១សែននាក់។ អាមេរិក ឥណ្ឌា និងប្រេស៊ីលជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមាន ចំនួនករណីឆ្លងកូវីដ-១៩គឺ៤៧,៤លាន ៣៤,៣លាននិង២១,៨លាននាក់។ ក្នុងបរិបទដែលជម្ងឺរាតត្បាតនៅតែរីករាលដាលលើពិភពលោកនោះ ប្រទេសជា ច្រើនបន្តដាក់ឲ្យដំណើរការវិធានការរឹតត្បិតនានា។ រដ្ឋាភិបាលឥណ្ឌូនេស៊ី កាលពីថ្ងៃ ទី៨ វិច្ឆិកា បានសម្រេចចិត្តបន្តពន្យាពេលការរឹតត្បិតលើសកម្មភាពសហគមន៍នៅខាង ក្រៅកោះ Java និង Bali ដែលមានចំនួនប្រជាជនច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល២ សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២២ វិច្ឆិកា។ នៅអាល្លឺម៉ង់វិញ បណ្ដាគណៈ បក្សនយោបាយដែលកំពុងសម្របសម្រួលគ្នាបង្កើតរដ្ឋាភិបាលថ្មី បានប្រកាស សំណើរថ្មីៗជាច្រើនដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្រោយពីប្រទេសនេះបានកត់ ត្រាអត្រាករណីឆ្លងថ្មីក្នុងរយៈពេល៧ខែកន្លងមក កើនឡើងដល់កម្រិតខ្ពស់បំផុតចាប់ តាំងពីពេលរកឃើញករណីវិជ្ជមានដំបូងកាលពីដើមឆ្នាំមុន៕