ចំនួនករណីឆ្លងកូវីដ-១៩នៅវៀតណាមកើនលើស១លាននាក់

(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន១.០០០.៨៩៧នាក់។

គិតចាប់ពីម៉ោង៤រសៀលថ្ងៃទី១០ដល់ម៉ោង៤រសៀលថ្ងៃទី១១ ខែវិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៨.១៦២នាក់បន្ថែមទៀត ក្នុងនោះករណីក្នុងប្រទេសចំនួន៨.១៤៥នាក់នៅតាមខេត្ត ក្រុងចំនួន៥៦។ ដូច្នេះ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន១.០០០.៨៩៧នាក់។

ក្នុងថ្ងៃទី១១ វិច្ឆិកា នេះដែរ មានអ្នកជម្ងឺកូវីដ-១៩ចំនួន១.៨៩៤នាក់ទៀតត្រូវបានប្រកាសជាសះស្បើយ។ ករណីបានជាសះស្បើយសរុបគិតត្រឹមពេលនេះមានចំនួន៨៤៥.៩៤៨នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក វៀតណាមក៏បានកត់ត្រាករណីស្លាប់ចំនួន៨៤នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ