ចំនួនករណីឆ្លងកូវីដ ១៩ លើទូទាំងពិភពលោកហួសពី១៨០លាននាក់

(VOVWORLD) - អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចាត់ទុកថាជម្ងឺ រាតត្បាតកូវីដ ១៩ នៅតែមិនទាន់បញ្ចប់នៅឡើយ ដោយសារករណីឆ្លងវីរុសបំប្លែង Delta កំពុងកើនឡើង។
ចំនួនករណីឆ្លងកូវីដ ១៩ លើទូទាំងពិភពលោកហួសពី១៨០លាននាក់ - ảnh 1តំបន់សម្រាកព្យាបាលរបស់អ្នកជម្ងឺកូវីដ ១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
(រូបថត៖ AFP/TTXVN)
តាមគេហទំព័រស្ថិតិ worldometers.info ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ថ្ងៃទី២៤ ខែមិថុនា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបជាង ១៨០លាននាក់ ក្នុងនោះករណីស្លាប់ជិត៤លាននាក់។ ប្រទេសដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរបំផុតនៅតែជាអាមេរិក។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
នៅថ្ងៃទី២៣ ខែមិថុនា សេវាកម្មសុខភាពជាតិ (NHS) របស់អង់គ្លេសបាន ព្រមានពីបរិមាណអ្នកជម្ងឺកូវីដ ១៩ ដែលត្រូវប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមនៅក្នុង មន្ទីរពេទ្យ ក្នុងបរិបទដែលករណីឆ្លងថ្មីកំពុងកើនឡើងនៅប្រទេសនេះ។ ក្នុងរយៈ ពេល២៤ម៉ោងកន្លងមក អង់គ្លេសបានរកឃើញករណីឆ្លងថ្មីជាង១៦ពាន់នាក់ ដែលជា កម្រិតខ្ពស់បំផុតគិតចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈមក។
នៅអឺរ៉ុបវិញ វីរុសបំប្លែង Delta ក៏កំពុងបង្កឡើងការព្រួយបារម្ភនៅប្រទេសជា ច្រើនផងដែរ។ អធិការ បតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចាត់ទុកថាជម្ងឺ រាតត្បាតកូវីដ ១៩ នៅតែមិនទាន់បញ្ចប់នៅឡើយ ដោយសារករណីឆ្លងវីរុសបំប្លែង Delta កំពុងកើនឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ