ចំនួនករណីជាសះស្បើយពីជម្ងឺកូវីដ ១៩ នៅវៀតណាមបន្តកើនឡើងខ្ពស់ដល់កំណត់ត្រាថ្មីក្នុងថ្ងៃទី៣០ កញ្ញា
(VOVWORLD) - នៅថ្ងៃទី៣០ កញ្ញា មានអ្នកជម្ងឺចំនួន២៥.៤២២នាក់ត្រូវបានប្រកាសជាសះស្បើយ។ នេះគឺជាចំនួនករណីជាសះស្បើយខ្ពស់បំផុតតាំងពីមុនមក នាំឲ្យចំនួនករណីដែលត្រូវបានព្យាបាលជាសះស្បើយឡើងដល់ទៅ៦០៨.៨៣១នាក់។
គិតចាប់ពីម៉ោង១៧ថ្ងៃទី២៩ដល់ម៉ោង១៧ថ្ងៃទី៣០ ខែកញ្ញា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីក្នុងប្រទេសចំនួន៧.៩៣៧នាក់នៅតាមខេត្ត ក្រុងចំនួន៣៦។ ដូច្នេះ វៀតណាមមានចំនួនករណីឆ្លងកូវីដ ១៩ សរុប ៧៩០.៧៥៥នាក់ ឈរចំណាត់ថ្នាក់លេខ៤៤ក្នុងចំណោមប្រទេសនិងដែនដីទាំង២២៣។
គួរឲ្យកត់សម្គាល់ថា នៅថ្ងៃទី៣០ កញ្ញា មានអ្នកជម្ងឺចំនួន២៥.៤២២នាក់ត្រូវបានប្រកាសជាសះស្បើយ។ នេះគឺជាចំនួនករណីជាសះស្បើយខ្ពស់បំផុតតាំងពីមុនមក នាំឲ្យចំនួនករណីដែលត្រូវបានព្យាបាលជាសះស្បើយឡើងដល់ទៅ៦០៨.៨៣១នាក់។ ថ្ងៃនេះក៏បានកត់ត្រាករណីស្លាប់ចំនួន១៥៩នាក់ផងដែរ៕