ចិននិងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាច្រើន
|
ចិននិងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាកីជាច្រើន |
(VOV)_នាថ្ងៃទី៣ កញ្ញា នៅទីក្រុងប៉េកាំង (ចិន) ប្រធានរដ្ឋចិន លោក Xí jìn Píng បានជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិ
ភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅទីនេះ លោកXí jìn Píng បានអះ
អាងថា៖ចិននឹងបន្តគោលនយោបាយអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិ
ការយុទ្ធសាស្ត្រ លើគ្រប់វិស័យជាមួយរុស្ស៊ី។ តាមលោកថា៖ចិននិងរុស្ស៊ីត្រូវបន្ត
រួមសហការ ក្នុងវេទិកាពហុភាគី ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញ
វត្ថុ ថាមពលនិង វិនិយោគ។
រីឯ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្យា បង្កើនទំនាក់ទំនង
ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន ហើយបានអោយដឹង
ថា៖រុស្ស៊ីមានគោលបំណងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យ៖ ថាមពល ឧស្សាហកម្មប្រេង ហិរញ្ញវត្ថុ។
បន្ទាប់ពីជំនួបសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាកស្សិណសាក្សីពិធី
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរុស្ស៊ី-ចិន ចំនួនជាង២០ លើ
វិស័យ៖ថាមពល ពាណិជ្ជកម្ម និងជួបប្រាស្រ័យប្រជាជន៕