ច្នៃប្រឌិត និងសម្របខ្លួនសម្រាប់ការអភិវឌ្ឍក្នុងឆ្នាំ ២០២៤
(VOVWORLD) - វេទិកាឆ្នាំនេះមានប្រធានបទ “ជម្រុញយន្តការគោលនយោបាយ និងការអនុវត្តយ៉ាងរឹងមាំនូវកត្តាជំរុញកំណើនថ្មី”។
ទិដ្ឋភាពនៃវេទិកា។ រូបថត៖ VOV |
ច្នៃប្រឌិត និងសម្របខ្លួន ជាសារត្រូវបានអ្នកជំនាញសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេសនាំចេញនៅក្នុងវេទិកាប្រចាំឆ្នាំស្តីពី សេណារីយ៉ូសេដ្ឋកិច្ចវៀតណាម ២០២៤ (លើកទី១៦) ដោយទស្សនាវដ្ដីសេដ្ឋកិច្ចវៀតណាម - VnEconomy សម្របសម្រួលជាមួយក្រសួងការបរទេស រៀបចំឡើងនាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុងហាណូយ។ វេទិកាឆ្នាំនេះមានប្រធានបទ “ជម្រុញយន្តការគោលនយោបាយ និងការអនុវត្តយ៉ាងរឹងមាំនូវកត្តាជំរុញកំណើនថ្មី”។ ថ្លែងមតិនៅវេទិកានេះ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានសង្កត់ធ្ងន់ថា៖ “ការផ្សាភ្ជាប់សេដ្ឋកិច្ចអន្តរជាតិកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកនិន្នាការនៃការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការកែសម្រួលទំនាក់ទំនងសេដ្ឋកិច្ចបច្ចុប្បន្នកំពុងប្រព្រឹត្តទៅក្នុងល្បឿន កាន់តែ លឿន ដោយមានអត្ថន័យស្មុគស្មាញជាង និងមានឥទ្ធិពលពហុវិមាត្រ។ និន្នាការថ្មីក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ចពិភពលោកនឹងជះឥទ្ធិពលដល់វិស័យឧស្សាហកម្ម និងផលិតកម្មរបស់វៀតណាម។ ប្រធានបទនៃវេទិកាថ្ងៃនេះ គឺការជម្រុញយន្តការគោលនយោបាយ ដើម្បីអនុវត្តយ៉ាងរឹងមាំនូវកត្តាជំរុញកំណើនថ្មី។ យើងជឿជាក់ថា ខ្លឹមសារសំខាន់ៗចំនួនពីរមានទាំងសារៈសំខាន់ជាមូលដ្ឋាន និងតួនាទីឈានមុខគេក្នុងការអភិវឌ្ឍរបស់វៀតណាមនាពេលខាងមុខ៖ ទាំងនេះគឺជាយន្តការគោលនយោបាយ និងកត្តាជំរុញកំណើនថ្មី”។
នៅក្នុងវេទិកានេះ គណៈប្រតិភូបានផ្តោតទៅលើការវិភាគលើកាលានុវត្តភាព និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចវៀតណាមក្នុងបរិបទអន្តរជាតិនិងមិនអាចទាយទុកជាមុនបាន។ ក្នុងពេលជាមួយគ្នានេះ វាយតម្លៃសមត្ថភាពក្នុងការបង្កើតឡើងវិញនូវកត្តាជំរុញកំណើនបែបប្រពៃណី និងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវកត្តាជំរុញកំណើនថ្មី ជាពិសេសកំណើនបៃតង និងការផ្លាស់ប្តូរបៃតង៕