ចលនាកសាងជនបទថ្មីមានបំរែបំរួលដ៍ខ្លាំងក្លា
(VOVWORLD) /  
|
ទេសភាពនៃសន្និសីទ(រូបថត អិនធឺណែត) |
Vovworld-នារសៀលថ្ងៃទី២២មករានៅទីក្រុងហាណូយ(ប្រទេសវៀតណាម)នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung បានធ្វើអធិបតីសន្និសីទអំពីការបូកសរុប
ការងារនៃកម្មវិធីគោលដៅជាតិស្តីពីកសាងជនបទថ្មីឆ្នាំ២០១៤និងលាតត្រដាងអនុវត្ត
ការងារសំរាប់ឆ្នាំ២០១៥។តាមនោះ កម្មវិធីកសាងជនបទថ្មីឆ្នាំ២០១៤មានបំរែបំរួលដ៍
ខ្លាំងក្លា។តំបន់នានាមានយន្តការគោលនយោបាយរវាសរវៃក្នុងការទាក់ទាញប្រភព
កំលាំងក្នុងការអនុវត្តកម្មវិធិនេះ។ហេដ្ឋារចនាសម្ព័ន្ឋចំបាច់ត្រូវបានកែលំអនិងប្រាក់
ចំណូលរបស់ប្រជាកសិករកើនឡើងជាបន្តបន្ទាប់។
ដល់ដំណាច់ឆ្នាំ២០១៤កន្លងទៅនៅទូទាំងប្រទេសវៀតណាមមានឃុំចំនួន៧៨៥
សម្រចេបទដ្ឋាន។នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានទទួលស្គាល់ស្រុកចំនួន២សម្រេច
បទដ្ឋានជនបទថ្មី។ក្នុងឆ្នាំ២០១៥នេះវៀតណាមខិតខំប្រឹងប្រែងសម្រេចគោលដៅ
គឺឃុំ២០%ទទួលបទដ្ឋាននិងអនុម័តលើផែនការអនុវត្តកម្មវិធីដំណាក់កាល
២០១៦-២០២០៕
-VOVWORLD