ជំងឺរាតត្បាតកូវីដ ១៩៖ អស់រយៈពេល ១៨ ថ្ងៃ វៀតណាមមិនមានករណីឆ្លងក្នុងសហគមន៍

(VOVWORLD) - យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ឲ្យដឹងថា ចាប់ពីម៉ោង ១៨ ថ្ងៃទី ១៩ ខែកញ្ញា ដល់ម៉ោង ៦ ថ្ងៃទី ២០ ខែកញ្ញា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ ណាមួយឡើយ។

ដូច្នេះ ក្នុងរយៈពេល ១៨ ថ្ងៃជាប់ៗគ្នា វៀតណាមមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍។ រហូតមកដល់ពេលនេះ វៀតណាមនៅតែមានករណីវិជ្ជមានចំនួន ១.០៦៨ ករណីចំពោះវីរុស SARS-CoV-2 ក្នុងនោះអ្នកជំងឺ ៩៤២ នាក់ត្រូវបានប្រកាសថាជាសះស្បើយ ហើយអ្នកស្លាប់មានចំនួន ៣៥ នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ ដែលកំពុងទទួលការព្យាបាលនៅតាមមណ្ឌលសុខភាព មានមនុស្សចំនួន ៣៩ នាក់ អវិជ្ជមានយ៉ាងហោចណាស់ ១ ដង ចំពោះវីរុស SARS-CoV-2 ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ