ជំនួបពិភាក្សាការងារជាន់ខ្ពស់វៀតណាម - នូវែលហ្សេឡង់៖ ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែមីនា នៅរដ្ឋធានី Wellington បន្ទាប់ពីពិធីទទួលបដិសណ្ឋារ កិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon និងនាយករដ្ឋ មន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី។

នៅក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានឯកភាពគ្នាលើទិសដៅជំរុញកិច្ចសហ ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ តាមនោះ៖ លើវិស័យនយោបាយ-កិច្ចការបរទេស ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធ ភាពនូវកម្មវិធីសកម្មភាពដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់ ដំណាក់កាល ២០២១-២០២៤ និងឆាប់កសាងកម្មវិធីសកម្មភាពសម្រាប់ដំណាក់កាលថ្មី។ លើវិស័យ សន្តិសុខ -ការពារជាតិ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខតាមអ៊ីនធឺណិត ឧស្សាហកម្មការពារជាតិ ពង្រឹងកិច្ចសហប្រតិបត្តិ ការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ភេរវកម្ម និងការជួញដូរគ្រឿងញៀន...។ ទាក់ទិននឹងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា នឹងខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានគោលដៅចំនួន ២ ពាន់លានដុល្លារ អាមេរិកនៅឆ្នាំនេះ ហើយឆ្ពោះទៅរកគោលដៅ ៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៦។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យនូវែលហ្សេឡង់ បន្តបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់កសិផលវៀតណាមដូចជា ផ្លែមៀន គូលែន ចេក និង ផ្កា ចូលទីផ្សារនូវែលហ្សេឡង់ ព្រមទាំងបង្កើនការវិនិយោគនៅវៀតណាមក្នុងវិស័យ នានាដែលនូវែលហ្សេឡង់មានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា៖ កសិកម្មស្អាត ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយធម្មជាតិ ការអប់រំ-បណ្តុះ បណ្តាល កសិកម្មគុណភាពខ្ពស់ ថាមពលកកើតឡើងវិញ ផងដែរ។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានប្រកាសពីការអនុវត្តដំណាក់កាលទី ៣ នៃ គម្រោងអភិវឌ្ឍន៍ពូជដើមឈើហូបផ្លែប្រកបដោយគុណភាពខ្ពស់ (Vietfruits) ដែល មានតម្លៃ ៦,២៤ លានដុល្លារនូវែលហ្សេឡង់ ដើម្បីជួយឧបត្ថម្ភប្រជាកសិករដាំផ្លែ ផាសិនខ្នាតតូច និងភាគីនានាក្នុងការចូលរួមខ្សែសង្វាក់តម្លៃបង្កើនផលិតភាព។
ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងបន្ត សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ; អះអាងសារ ជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាព នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ; ឯកភាពចែករំលែកព័ត៌មាន និងពង្រឹង កិច្ចសហប្រតិបត្តិការដែនសមុទ្រ រួមគ្នាខិតខំប្រឹងប្រែងនាំសមុទ្រខាងកើតក្លាយទៅជា សមុទ្រនៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជំនួបពិភាក្សាការងារជាន់ខ្ពស់វៀតណាម - នូវែលហ្សេឡង់៖ ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងទ្វេភាគី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ (រូបថត៖ VGP/Nhat Bac)
បញ្ចប់កិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថ លេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៣ រួមមាន៖ អនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុដំណាក់កាល ២០២៤-២០២៦ រវាង ក្រសួងហិរញ្ញវត្ថុវៀតណាមនិងក្រសួងរតនាគារនូវែលហ្សេឡង់; កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្ម វៀតណាម និងក្រសួងការបរទេសនិងពាណិជ្ជកម្មនូវែលហ្សេឡង់; ផែនការសហប្រតិ បត្តិការយុទ្ធសាស្ត្រលើវិស័យអប់រំវៀតណាម-នូវែលហ្សេឡង់ដំណាក់កាល ២០២៣ - ២០២៦ រវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងទីភ្នាក់ងារអប់រំនូវែល ហ្សេឡង់។
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាការងារ នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានមានប្រសាសន៍ថា៖
“ឈរលើស្មារតីស្ថាបនានិងសហប្រតិបត្តិការ យើងខ្ញុំបានពិភាក្សាយ៉ាងទូលំ ទូលាយលើវិស័យសហប្រតិបត្តិការនានា និងដាក់ចេញទិសដៅដើម្បីនាំទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលហ្សេឡង់បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងស៊ី ជម្រៅថែមទៀតនាពេលខាងមុខ ហើយឆ្ពោះទៅការលើកទំនាក់ទំនងទ្វេភាគីឡើង កំពស់ថ្មីមួយ ដែលខ្ញុំសូមសង្ខេបដោយពាក្យគន្លឹះចំនួន ៣ គូ គឺ "ស្ថិរភាពនិងពង្រឹង" “ពង្រីក និងបើកទូលាយ" "បង្កើនល្បឿននិងទម្លុះទម្លាយ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ