ជំនួបសំណេះសំណាល៖ហាណូយ-ទីក្រុងដើម្បីសន្តិភាព ១៥ឆ្នាំធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍
(VOV)_ ជំនួបសំណេះសំណាល៖ហាណូយ-ទីក្រុងដើម្បីសន្តិភាព ១៥ឆ្នាំធ្វើ
សមាហរណកម្មនិងអភិវឌ្ឍន៍ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី២៤កក្កដា ដើម្បីរំលឹកឡើងវិញនូវបណ្ដាសមិទ្ធិផលដែលទទួលបានក្រោយរយៈពេល១៥ឆ្នាំ រដ្ឋធានី ហាណូយត្រូវបាន UNESCO ប្រគល់គិត្តនាម៖ទីក្រុងដើម្បីសន្តិភាព។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយវប្បធម៌ មនុស្សហាណូយ បង្រីកមោទនភាពរបស់ប្រជាជនរដ្ឋធានីអំពីទី
ក្រុងសន្តិភាពនេះ។
|
ហាណូយ-ទីក្រុងដើម្បីសន្តិភាព |
នៅទីនេះ បណ្ដាដំណាងបានអះអាងថា៖១៥ឆ្នាំកន្លងទៅ ហាណូយនៅជារដ្ឋ ធានីតែមួយគត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ទទួលបានរង្វាន់៖ ទីក្រុងដើម្បីសន្តិភាព។ នេះគឺជាមោទនភាពផង និងជាការសាកល្បងធំផង ដើម្បីហាណូយខំប្រឹងប្រែងថែ
រក្សារ។ បណ្ឌិត Nguyen Viet Chuc ប្រធានវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ថាំងឡង់ បាន
អះអាងថា៖
“ ការដែលទីក្រុងហាណូយត្រូវបាន UNESCO ទទួលស្គាល់ជាទីក្រុងដើម្បីសន្តិភាព នេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយ។ ទ្រព្យសម្បាត្តិដ៏ថ្លៃ
ថ្នូរ នេះត្រូវបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិនាសព្វថ្ងៃ។ ”
នៅទីនេះ បណ្ដាដំណាងក៏បានលើកសំណើរដែរថា៖ នាពេលខាងមុខនេះ ហាណូយត្រូវលើកកំពស់គុណភាពផលិតផលសេវាកម្មអោយសក្តិសម្យជាមណ្ឌល ទេសចរណ៍គួរអោយទាក់ទាញទឹកចិត្ត សុវត្ថិភាព និងស្និទ្ធិស្នាល៕