(VOV)_រួមជាមួយបណ្ដាជនវៀតណាមនៅឯបរទេស លើទូទាំងពិភពលោក ជនវៀតណាមនៅបឹងទន្លេសាប កម្ពុជា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ក៏បានសប្បាយរីករាយ ផុលផុស ត្រៀមរៀបចំពិធីទទួលឆ្នាំថ្មីប្រពៃណីវៀតណាម។ ក្នុងឆ្នាំ ២០១២ ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណះងាយស្រួលសំរាប់ប្រជាជននេសាទត្រី ដូច្នេះជីវភាពរនៅរបស់ប្រជាជននៅទីនេះត្រុវបានលើកស្ទុយ។ ដូច្នេះ បរិយាកាសត្រៀមរៀបចំបុណ្យតេតរបស់ជនវៀតណាមនៅទីនេះក៏សប្បាយរីករាយ និងអ៊ូអរជាង បណ្ដាឆ្នាំមុនៗ។ លោកស្រី Nguyen Thi Nhang ម្ចាស់ហាងលក់ទំនិញគ្រប់ប្រភេទបានអោយដឹងថា÷
“ ប្រជាជនសប្បាយរីករាយណាស់ ពីព្រោះឆ្នាំនេះរកស៊ីល្អជាងឆ្នាំមុនៗ។ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ គេរកស៊ីបាន គឺគេក៏ទៅទិញវត្ថុរបស់ខ្ញុំបានច្រើនដែរ៕”