ជនវៀតណាមនៅឯបរទេសរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ
|
ថ្នាក់ដឹកនាំទីក្រុងសំណះសំណាលជាមួយអណិកជន (រូបថតៈ qdnd.vn) |
(VOVworld)-នាយប់ថ្ងៃទី២០មករា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បាន
រៀបចំកម្មវិធី “ជួបប្រាស្រ័យជនវៀតណាមនៅឯបរទេសអំណរនិទាឃៈរដូវ២០១៤” ដោយមានការចូលរួមរបស់ជនវៀតណាមនៅឯបរទេសចំនួន៧០០ នាក់មកពីគ្រប់
ទិសទីមកស្រុកកំណើតវិញក្នុងឱកាសបុណ្យតេតប្រពៃណី វៀតណាម។
នៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang
Quan ឲ្យដឹងថា នាពេលខាងមុខទីក្រុងហូជីមិញនឹងសកម្មផ្តល់បព័ត៌មាន អំពីស្ថាន
ភាពប្រទេសជាតិនិងទីក្រុងហូជីមិញទៅកាន់អណិកជន ព្រមទាំងប្រើប្រាស់ និង
ពង្រីករាល់ប្រភពកម្លាំងរបស់អណិកជន រួមចំណែកចូលក្នុងបុព្វហេតុកសាងអភិ
វឌ្ឍន៍ប្រទេសជាតិ ទីក្រុងលើគ្រប់វិស័យ។
ក្នុងឆ្នាំ២០១៣ ចំនួនរូបិយប័ន្ធ ដែលអណិកជនវៀតណាម ផ្ញើរមកជូនសាច់
ញាតិនៅទីក្រុងហូជីមិញទទួលបាន៤,៨ពាន់លានដុល្លារអាមេ រិកស្មើនឹង៥០%
លើទូទាំងប្រទេសវៀតណាម៕