ជនឥស្លាមចាប់ផ្ដើមពិធីដង្ហែក្បួនទៅដំបន់ដីពិសិដ្ឋ Mecca
![ជនឥស្លាមចាប់ផ្ដើមពិធីដង្ហែក្បួនទៅដំបន់ដីពិសិដ្ឋ Mecca - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_09_23/mecca_svbx.jpg) |
ជនឥស្លាមចាប់ផ្ដើមពិធីដង្ហែក្បួនទៅដំបន់ដីពិសិដ្ឋ Mecca (RT) |
Vovworld-នាថ្ងៃទី២២កញ្ញា សាសនិកឥស្លាមរាប់សែននាក់លើពិភពលោក
បានហូរមកដំបន់ដីពិសិដ្ឋ Mecca នៅអារ៉ាប៊ីសាអូឌិតដើម្បីចាប់ផ្ដើមពិធីដង្ហែក្បួន
របស់ជនឥស្លាម។ នេះជាពិធីការសាសនាធំបំផុតមួយលើពិភពលោកដោយទាក់
ទាញសាសនិកឥស្លាមរាប់លាននាក់ពីគ្រប់ទិសទី។ តាមពិធី បណ្ដាសាសនិកនឹង
ដើរជុំវិញ Kaaba វិហារពិសិដ្ឋបំផុតនៃឥស្លាម។ បណ្ដាការធ្វើដង្ហែក្បួននឹងអូស
បន្លាយក្នុងរយៈពេល២ខែនិងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីខែហូបបួស
Ramadan បានបញ្ចប់។ តាមគំរោងនៅពិធីដង្ហែក្បួនឆ្នាំនេះ អារ៉ាប៊ីសាអូឌិតនឹងទទួល
ជនឥស្លាមប្រមាណ៣លាននាក់៕