ជប៉ុន​និង​កូរ៉េខាងត្បូង​គាំទ្រ​វៀតណាម​ក្នុងការដោះ​ស្រាយ​ផលវិបាក​នៃ​ព្យុះ​ទី​ហ្វុង​យ៉ា​ហ្គី ​

(VOVWORLD) - នាថ្ងៃទី១២ ខែកញ្ញា យោងតាមព័ត៌មានរបស់ស្ថានទូតជប៉ុន និងស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម រដ្ឋាភិបាលនៃប្រទេសទាំងពីរនេះបានសម្រេច  ផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាទំនិញនិងសម្ភារៈ ដើម្បីជួយដល់រដ្ឋាភិបាលវៀតណាមដើម្បីដោះស្រាយផលវិបាកដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គី នៅបណ្តាខេត្តក្រុងភាគខាងជើង។ 

ជំនួយសង្គ្រោះបន្ទាន់ត្រូវបានដឹកជញ្ជូនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រួមមាន៖ ឧបករណ៍ចម្រោះទឹក និងបន្ទះប្លាស្ទិកពហុមុខងារ។ មុននោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានផ្ញើសារទូរលេខជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh សាក់សួរអំពីផលប៉ះពាល់នៃព្យុះទីហ្វុងយ៉ាហ្គី នៅវៀតណាម ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុនជានិច្ចកាលអមដំណើរ និងត្រៀមខ្លួនជាស្រេចជួយវៀតណាមជំនះពុះពារលើការលំបាក ដោះស្រាយផលវិបាក ដើម្បីស្ថេរភាពជីវភាពរស់នៅ។

ជប៉ុន​និង​កូរ៉េខាងត្បូង​គាំទ្រ​វៀតណាម​ក្នុងការដោះ​ស្រាយ​ផលវិបាក​នៃ​ព្យុះ​ទី​ហ្វុង​យ៉ា​ហ្គី ​ - ảnh 1ប្រជាជនក្នុងក្រុមទី៤ សង្កាត់ Minh Tan ទីក្រុង Yen Bai ឆ្លៀតយកឱកាសបោះសម្អាតផ្ទែសម្បែងក្រោយពេលភ្លៀងធ្លាក់។ រូបថត៖ Tuan Anh - VNA

ដោយរួមចំណែកស្តារឡើងវិញនូវតំបន់រងការខូចខាត និងជួយប្រជាជនដែលរងគ្រោះដោយព្យុះទីហ្វុងយ៉ាហ្គី ឱ្យវិលមកជីវភាពប្រចាំថ្ងៃបានឆាប់ៗ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ជំនួយមនុស្សធម៌ក្នុងតម្លៃ ២លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ