ជប៉ុននិង Jordan បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹង IS
![ជប៉ុននិង Jordan បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹង IS - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_11_21/jordan.jpg) |
ជប៉ុននិង Jordan បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹង IS (Reuters) |
Vovworld-នាថ្ងៃទី២០វិច្ឆិកាជប៉ុននិង Jordan បានឯកភាពសហការទប់ទល់
នឹងគ្រោះអាសន្នដោយក្រុមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បណ្ដាលឡើងក្នុង
បណ្ដាយុទ្ធនាការរក្សាសន្តិភាពក៏ដូចជាវិស័យផ្សេងៗ។ កិច្ចសន្យាពោលខាង
លើត្រូវថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាំចេញក្នុងសេចក្តីថ្លែងការណ៍រួមក្នុងឱកាស
ទៅបំពេញទស្សនកិច្ចនៅជប៉ុនរបស់ព្រះមហាក្សត្រ Jordan Abdullah 2។
តាមសេចក្តីថ្លែងការណ៍រួម នាយករដ្ឋមន្ត្រីជប៉ុនបានវាយតំលៃខ្ពស់ការជួយ
ឧបត្ថម្ភមនុស្សធម៍របស់ Jorrdan សំរាប់ជនភៀសខ្លួនចេញពីជំលោះនៅស៊ីរី ទន្ទឹម
នឹងនោះប្រកាសផែនការផ្ដល់ខ្ទង់ជំនួយអភិវឌ្ឍន៍ជាផ្លូវការរបស់តូក្យូមានតំលៃ
២,៤ពាន់លានយេនសំរាប់ Jordan។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថាកិច្ច
សហប្រតិបត្តិការនាំមកនូវសន្តិភាពនិងស្ថិរភាពសំរាប់ដំបន់មជ្ឈឹមបូព៌ាអំពាវនាវ
អ៊ីស្រាអែលនិងប៉ាឡេស្ទីននឹងទទួលបានដំណោះស្រាយរដ្ឋពីរតាមរយៈសន្តិវិធី៕