ជប៉ុនពិចារណាលើលក្ខខ័ណ្ទដើម្បីរុស្ស៊ីប្រគល់កោះជំលោះមកវិញ

ជប៉ុនពិចារណាលើលក្ខខ័ណ្ទដើម្បីរុស្ស៊ីប្រគល់កោះជំលោះមកវិញ - ảnh 1
ប្រជុំកោះ Kuril តាមការហៅរបស់រុស្ស៊ី ខណៈដែលជប៉ុនហៅថាតំបន់ដែនដីប៉ែកខាងជើង
 (រូបថត៖Sputnik)

(VOVworld) - រដ្ឋាភិបាលជប៉ុនកំពុងពិចារណាដើម្បីធានាជាមួយរុស្ស៊ីថា ការ
ដែលម៉ូស្គូប្រគល់កោះជំលោះចំនួន៤ជូនតូក្យូមកវិញន នឹងមិននាំទៅការដែលកង
ទ័ពអាមេរិកបោះទ័ពនៅកោះនេះតាមកិច្ចព្រមព្រៀងសន្តិសុខជប៉ុន-អាមេរិកនោះ
ឡើយ។ តាមប្រភពព័ត៌មានការទូតនាថ្ងៃទី២៩ តុលាថា រុស្ស៊ីបានអះអាងជាមួយ
ជប៉ុនថា គេគោរពសេចក្ដីថ្លែងការណ៍រួមជប៉ុន-សូវៀតឆ្នាំ១៩៥៦ ក្នុងនោះលើក
ច្បាស់ថា ម៉ូស្គូនឹងប្រគល់កោះ Shikotan និងកោះ Habomai មកវិញក្រោយពីចុះហត្ថ
លេខា លើសន្ធិសញ្ញាសន្តិភាពជាមួយតូក្យូ។ប៉ុន្តែ រុស្ស៊ីក៏បានសំដែងការព្រួយបារម្ភ
ថា កងទ័ពអាមេរិកអាចបោះទ័ពនៅលើកោះទាំងនេះក្រោយពី ត្រូវបានប្រគល់មក
 វិញ ដោយឈរលើមូលដ្ឋានសន្ធិសញ្ញាសន្តិសុខជប៉ុន-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ