ជប៉ុនរកឃើញនាវាចំណតយន្តហោះរបស់ចិនលើសមុទ្រចិនខាងកើត

ជប៉ុនរកឃើញនាវាចំណតយន្តហោះរបស់ចិនលើសមុទ្រចិនខាងកើត - ảnh 1
ជប៉ុនរកឃើញនាវាចំណតយន្តហោះរបស់ចិនលើសមុទ្រចិនខាងកើត (VNA)

(VOVworld) – ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា៖ នាវាចំបាំងការពារឆ្នេរ
សមុទ្រនៃប្រទេសនេះបានរកឃើញនាវាចំណតយន្តហោះ Liaoning របស់ចិននៅ
 សមុទ្រចិនខាងកើត នាថ្ងៃទី ២៤ ធ្នូ ហើយកំពុងធ្វើដំណើរទៅទិសខាងកើត។
តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុនមិនជូនដំណឹងបន្ថែមអំពី
សកម្មភាពនៃនាវាចំណតយន្តហោះរបស់ចិនពោលខាងលើនោះឡើយ ប៉ុន្តែ
កំលាំងការពារឆ្នេរសមុទ្រជប៉ុនកំពុងឃ្លាំមមើលស្ថានភាពយ៉ាងម៉ត់ចត់។
មុននេះ ១ ថ្ងៃ ទីភ្នាក់ងារសារព័ត៌មាន Xinghua បានឲ្យដឹងថា៖ ក្រុមនាវាចំ
បាំងរបស់ចិនក្នុងនោះមាននាវាចំណតយន្តហោះ Liaoning បានទៅកាន់
តំបន់ប៉ែកខាងលិខសមុទ្រ ប៉ាស៊ីហ្វិកដើម្បីដំណើរការធ្វើសមយុទ្ធប្រចាំឆ្នាំ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ