ជប៉ុនអំពាវនាវគោរព UNCLOS ក្នុងជំលោះនៅសមុទ្រខាងកើត។

ជប៉ុនអំពាវនាវគោរព UNCLOS ក្នុងជំលោះនៅសមុទ្រខាងកើត។ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន Koji Tsuruoka



          TTX-ក្នុងបទថ្លែងមតិនៅវេទិការនាវាចរណ៍បើកទូលាយ (EAMF) លើកទី​
មួយ​របស់​​សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ដែលទើបនឹង​
បាន​ប្រព្រឹត្ត​ទៅ​នៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន អនុរដ្ឋមន្ត្រីការបរទេស
ជប៉ុន Koji Tsuruoka បាន​អំពាវនាវ​បណ្ដាប្រទេសដែលប្រកាសអធិបតេយ្យ
ភាពនៅសមុទ្រ​ខាងកើតត្រូវ​គោរព​បណ្ដាអនុសញ្ញាអន្តរជាតិ ដើម្បីសណ្ដាប់
ធ្នាប់នាវាចរណ៍​ជា​កត្តាដ៏សែនសំខាន់ជួយរក្សា​ការអភិវឌ្ឍន៍ចីរភាពនៅអាស៊ី
-ប៉ាស៊ីហ្វិក។ លោក​ Tsuruoka បានលើកច្បាស់ថា “បណ្ដា​ប្រទេស​ទាក់ទិនក្នុង
ជំលោះនៅសមុទ្រ​ខាង​កើតត្រូវគោរពអនុសញ្ញារបស់អ.ស.ប​ស្ដីពី​ច្បាប់សមុទ្រ
ឆ្នាំ១៩៨២ (UNCLOS) និងជៀសវាងសកម្មភាពឯកោដែលធ្វើឲ្យ ​ភាព​តាន​តឹង​
នៅសមុទ្រខាងកើតឡើង​ជណ្ដើរ”។ លោកក៏អំពាវនាវបណ្ដាប្រទេសក្រៅ
អាស៊ាន​ចូលរួមសន្និសីទជាន់ខ្ពស់​អាស៊ីបូព៌ា (EAS) ក្នុងនោះមានអាមេរិកចិន
និងរុស្ស៊ីត្រូវ​រក្សា​កិច្ចសន្យាគាំទ្រប្លុក​អាស៊ានមួយប្រមូលផ្ដុំនិងសមាហរណកម្ម
ថែមទាំងការបង្កើន​ចងសម្ព័ន្ធ​នាវាចរណ៍​ក្នុងដំបន់ទៀតផង។

        នៅវេទិការពោលខាងលើ ចិនបានលើកមតិបង្កើតមូលនិធិសហប្រតិបត្តិការ​នាវាចរណ៍មានតំលៃជាប្រាក់ប្រមាណ៤៧៤លានដុល្លាអាមេរិកជាមួយប្រទេស
​អាស៊ាន​ទាំង១០ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ