ជប៉ុន - ចិនឯកភាពជំរុញទំនាក់ទំនងទ្វេភាគី


ជប៉ុន - ចិនឯកភាពជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1
ជប៉ុន - ចិនឯកភាពជំរុញទំនាក់ទំនងទ្វេភាគី (Image: VNA)

(VOVworld) -  នាថ្ងៃទី ៥ មិថុនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
ជប៉ុន លោក Taro Aso បានជួបចរចារជាមួយសមភាគីចិន លោក  Zhang Gaoli នៅ
ទីក្រុងប៉េកាំង។ តាមនោះ ភាគីទាំង ២ បានឯកភាពបង្កើនទំនុកទុកចិត្តជាមួយគ្នា ទៅវិញទៅមកសំដៅកែលំអរទំនាក់ទំនងដែលត្រូវប្រះស្រាំដោយជំលោះអធិបេ​ តេយ្យភាពនិងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារ ព័ត៌មានបន្ទាប់ពីការចរចារ ឧបនាយករដ្ឋមន្ត្រីជប៉ុន Taro Aso បានអះអាងថា៖
ប្រទេស ទាំង ២ នឹងរក្សាការសន្ទនាគ្រប់ជាន់ថ្នាក់និងបង្កើនទំនុកទុកចិត្ត។ រីឯខ្លួន
វិញ ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli បានសម្តែងក្តីសង្ឃឹមនូវការប្រក្រតី
ទំនាក់ ទំនងជប៉ុន-ចិន។ ចិនបានអំពាវនាវឲ្យជប៉ុនពិនិត្យមើលឡើងវិញប្រវត្តិ
សាស្ត្រដ៏ស្មោះ ត្រង់ អត់ធ្មត់បណ្ដាគ្រោះអាសន្ននិងបង្រួញការខ្វែងគំនិតជាមួយ
ចិន ផងដែរ។ លោក Taro Aso បានអញ្ជើញមកទៅកាន់ប៉េកាំងដើម្បីចូលរួមវង់
ចរចារថ្នាក់រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុលើកទី ៥ រវាងជប៉ុននិងចិនដែលបានបើក
នាថ្ងៃទី ៦ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ