ជម្លោះនៅអ៊ុយក្រែនបណ្តាល​ឲ្យ​មនុស្ស​ជិត ៤,២​ លាននាក់ត្រូវជម្លៀស​ចេញ​ពី​លំ​នៅ​ដ្ឋាន​​

(VOVWORLD) - យោងតាមទិន្នន័យដែលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប្រកាសនៅថ្ងៃទី ៣ ខែមេសា ប្រជាជនអ៊ុយក្រែនរាប់លាននាក់បានចាក់ចេញពីប្រទេសនេះចាប់តាំងពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
ជម្លោះនៅអ៊ុយក្រែនបណ្តាល​ឲ្យ​មនុស្ស​ជិត ៤,២​ លាននាក់ត្រូវជម្លៀស​ចេញ​ពី​លំ​នៅ​ដ្ឋាន​​ - ảnh 1ប្រជាជនអ៊ុយក្រែនបានជម្លៀសចេញ ដើម្បីបញ្ចៀសជម្លោះ។ (រូបថត៖ AFP/TTXVN)

UNHCR បានឲ្យដឹងថា ក្នុងរយៈពេល ៥ សប្តាហ៍កន្លងទៅ មានមនុស្សចំនួនជិត ៤,២ លាននាក់បានជម្លៀសចេញដោយឆ្លងកាត់ព្រំដែនរបស់អ៊ុយក្រែន។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៃអង្គការសហប្រជាជាតិក៏បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួនជាង ២០០.០០០ នាក់មកពីប្រទេសផ្សេងទៀតដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវចាកចេញពីប្រទេសនេះ ដោយសារតែជម្លោះយោធារវាងរុស្ស៊ី-អ៊ុយក្រែនផងដែរ៕

 
 

ប្រតិកម្មទៅវិញ

ផ្សេងៗ