ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងពីការបន្តយុទ្ធនាការនៅទីក្រុង Rafah
(VOVWORLD) - នាថ្ងៃទី ៩ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា កងកម្លាំងរបស់ប្រទេសរនេះ នឹងបន្តធ្វើប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា បើទោះបីជាសហរដ្ឋអាមេរិកបានទុកចំហលទ្ធភាពនៃការបញ្ឈប់ការផ្គត់ផ្គង់កាំភ្លើងធំនិងអាវុធសម្រាប់អ៊ីស្រាអែលក៏ដោយ។
នៅក្នុងសារជាវីដេអូនៅលើបណ្តាញសង្គម X លោក Netanyahu បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កហ្សា មិនថាមានសម្ពាធយ៉ាងណាក៏ដោយ។ មុននោះ កាលពីថ្ងៃទី ៨ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាស នឹងបញ្ឈប់ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងសព្វាវុធផ្សេងទៀត ដល់អ៊ីស្រាអែលដើម្បីធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅទីក្រុង Rafah ជាទីជ្រកកោនជាបណ្តោះអាសន្នរបស់ជនប៉ាឡេស្ទីនជាង ១ លាននាក់ ចាប់តាំងពីជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣។
ផ្សែងហុយឡើងបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូបថតរូបភាព៖ THX/TTXVN |
នាថ្ងៃដដែលនោះ គណៈប្រតិភូហាម៉ាសដែលចូលរួមក្នុងការចរចាស្តីពីបទឈប់បាញ់បានចាកចេញពីរដ្ឋធានីគែរ របស់អេហ្ស៊ីប។ ព័ត៌មាននេះត្រូវបាននាំចេញដោយលោក Ezzat Al-Rashq សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស។ នៅក្នុងសេចក្តីប្រកាសនោះ លោក Al-Rashq បានបញ្ជាក់ថា ក្រុមហាម៉ាស់នៅតែទទួលយកសំណើសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ដែលអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតាបញ្ជូនបន្តទៅកាន់ចលនានេះ ហើយបានចាត់ទុកថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុង Rafah មានគោលបំណង “រារាំងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួលដើម្បី សម្រេចបានបទឈប់បាញ់នៅតំបន់ ហ្គាហ្សា”៕