ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ ប្រទេសជាច្រើនបានតវ៉ាប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួននៅរ៉ាហ្វា

(VOVWORLD) - នាថ្ងៃទី ២៧ ឧសភា ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួននៅរ៉ាហ្វាកាលពីថ្ងៃទី ២៦ ឧសភា បានកើនឡើងដល់ ៤០ នាក់។ 
ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ ប្រទេសជាច្រើនបានតវ៉ាប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួននៅរ៉ាហ្វា - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងរ៉ាហ្វា តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៤  (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Mohammad al-Mughayyir មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយថា ការវាយប្រហារតាមអាកាសក៏បានធ្វើឱ្យមនុស្សចំនួន ៦៥នាក់រងរបួសផងដែរ។ ជនរងគ្រោះ ភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់។

ក្នុងពេលជាមួយគ្នានោះ ថ្លែងនៅចំពោះមុខសភាអ៊ីស្រាអែល នាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីម្សិលមិញបានឲ្យដឹងថា ការវាយប្រហារដោយយោធារបស់ប្រទេសលើជំរុំជនភៀសខ្លួនក្នុងទីក្រុងរ៉ាហ្វា គឺជា "គ្រោះថ្នាក់ដ៏ សោកនាដកម្ម" ហើយបានឲ្យដឹងថា រដ្ឋាភិបាលកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។ ប៉ុន្តែ លោក Netanyahu ក៏បានប្ដេជ្ញាបន្តការប្រយុទ្ធដើម្បីកម្ទេចក្រុមហាម៉ាស។

ក្រសួងការបរទេសកាតាបានសង្កត់ធ្ងន់ថា ការវាយប្រហារថ្មីៗនេះរបស់អ៊ីស្រាអែលទៅលើរ៉ាហ្វា អាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងផ្សះផ្សារមួយសំដៅឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នានិងការផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយកងកម្លាំងហាម៉ាស។ អារ៉ាប៊ីសាអូឌីតក៏បានតវ៉ាចំពោះការវាយប្រហារនេះដែរ ដោយពណ៌នាថា នេះជាឧប្បត្តិហេតុ "ធ្ងន់ធ្ងរបំផុត"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ