ជម្លោះហាម៉ាស - អ៊ីស្រាអែលអង្គការសហប្រជាជាតិអំពាវនាវ​ឱ្យ​អនុវត្តន៍​ដំណោះស្រាយរដ្ឋពីរ

(VOVWORLD) - លោកអគ្គលេខាធិការ Antonio Guterres ក៏បានចាត់ទុកថា ការវាយប្រហា ររបស់កងកម្លាំង Houthi នៅយេម៉ែនទៅលើទូក និងនាវានៅសមុទ្រក្រហមនាពេលកន្លងទៅ បានបង្ហាញថា រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនៅតំបន់ហ្គាហ្សានៅតែមិនទាន់គ្រប់គ្រាន់ឡើយ។
ជម្លោះហាម៉ាស - អ៊ីស្រាអែលអង្គការសហប្រជាជាតិអំពាវនាវ​ឱ្យ​អនុវត្តន៍​ដំណោះស្រាយរដ្ឋពីរ - ảnh 1អគ្គលេខាធិការលោក Antonio Guterres (រូបថត៖ VNA)

នាថ្ងៃទី ១៧ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យជំរុញដំណោះស្រាយរដ្ឋពីរក្នុងដំណើរការសន្តិភាពមជ្ឈិមបូព៌ា។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំជាប្រចាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក  (WEF Davos 2024) នៅទីក្រុងដាវ៉ូស (ស្វីស) អគ្គលេខាធិការលោក Antonio Guterres បានឲ្យដឹងថា ជម្លោះដែលកំពុងកើនឡើងនៅតំបន់ហ្គាហ្សា ហើយបានបង្កឱ្យមានអសន្តិសុខក្នុងតំបន់ ហើយវាជាភស្តុតាងយ៉ាងច្បាស់លាស់ដែលសរឲ្យឃើញថា សហគមន៍អន្តរជាតិចាំបាច់ត្រូវគាំទ្រដំណោះស្រាយរដ្ឋពីរក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវទន្ទ្រានកាន់កាប់ ដើម្បីដោះស្រាយ "ម្តងនិងអចិន្ត្រៃយ៍" វិបត្តិរ៉ាំរ៉ៃនេះ។ លោកអគ្គលេខាធិការ Antonio Guterres ក៏បានចាត់ទុកថា ការវាយប្រហាររបស់កងកម្លាំង Houthi នៅយេម៉ែនទៅលើទូក និងនាវានៅសមុទ្រក្រហមនាពេលកន្លងទៅ បានបង្ហាញថា រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនៅតំបន់ហ្គាហ្សានៅតែមិនទាន់គ្រប់គ្រាន់ឡើយ។

ក្រុងព្រឹត្តិការពាក់ព័ន្ធមួយទៀត កាលពីម្សិលមិញក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសពីការសម្រេចចិត្តដាក់បញ្ជូលអង្គការ ឥស្លាម Al Houthi នៅយេម៉ែនទៅក្នុងបញ្ជី "អង្គការភេរវកម្មសកល ដែលត្រូវបានកំណត់អត្តសញ្ញាណពិសេស"។ ជាការឆ្លើយតប លោក Mohammed Abdulsalam អ្នកនាំពាក្យកងកម្លាំង Houthi បានប្រកាសថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកមិនប៉ះពាល់ដល់សកម្មភាពរបស់ក្រុមឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ