ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ្នកជំនាញអាវុធជាន់ខ្ពស់​របស់ហាម៉ាស​ម្នាក់ត្រូវ​បានសម្លាប់

(VOVWORLD) - ប្រភពព័ត៌មាននេះបានអះអាងថា Fatah បានស្នើឱ្យពន្យារពេលព្រឹត្តិការណ៍នេះ។ មន្ត្រី Fatah ចំនួន ៣ នាក់ដែលមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ពីការពន្យារពេលខាងលើផងដែរ ហើយបាននិយាយថាពួកគេនឹងចេញសេចក្តីថ្លែងការណ៍អំពីបញ្ហានេះ។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ្នកជំនាញអាវុធជាន់ខ្ពស់​របស់ហាម៉ាស​ម្នាក់ត្រូវ​បានសម្លាប់ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ២៤ មិថុនាបានប្រកាសថា អ្នកជំនាញខាងសព្វាវុធជាន់ខ្ពស់ម្នាក់នៃចលនាឥស្លាមហាម៉ាស ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ សេចក្តីប្រកាសរបស់កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេបានប្រើប្រាស់យន្តហោះដើម្បីវាយប្រហារ និងកំចាត់ Muhammad Salah អ្នកទទួលបន្ទុកគម្រោងនៅមជ្ឈមណ្ឌលផលិតអាវុធរបស់ហាម៉ាស។

កាលពីម្សិលមិញដដែល មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស លោក Basem Naim  បាននិយាយថា ការចរចាផ្សះផ្សារវាងក្រុមបក្សពួកប៉ាឡេស្ទីនដែលជាគូប្រជែងពីរ រួមមានចលនាហាម៉ាស់ និងចលនា Fatah ដែលគ្រោងនឹងធ្វើឡើងក្នុងខែនេះ ត្រូវបានពន្យារពេល ហើយមិនទាន់មានកាលបរិច្ឆេទកំណត់នៅឡើយ។ ប្រភពព័ត៌មាននេះបានអះអាងថា Fatah បានស្នើឱ្យពន្យារពេលព្រឹត្តិការណ៍នេះ។ មន្ត្រី Fatah ចំនួន ៣ នាក់ដែលមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ពីការពន្យារពេលខាងលើផងដែរ ហើយបាននិយាយថាពួកគេនឹងចេញសេចក្តីថ្លែងការណ៍អំពីបញ្ហានេះ។

ទន្ទឹមនឹងនោះ អញ្ជើញថ្លែងនៅចំពោះមុខរដ្ឋសភាអ៊ីស្រាអែលកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានបញ្ជាក់ថា ប្រទេសនេះកំពុងស្ថិតក្នុងសង្គ្រាមលើសមរភូមិចំនួន ៧ ក្នុងពេលដំណាលគ្នាដែលផ្តួចផ្តើមដោយអ៊ីរ៉ង់ជាមួយនឹងគោលដៅបំផ្លិចបំផ្លាញអ៊ីស្រាអែល។ ដូច្នេះ មិនថាតាមវិធានការ និងតម្លៃណាមួយ អ៊ីស្រាអែលនឹងធ្វើឲ្យបរាជ័យរាល់ចេតនារបស់អ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ