|
ជ័យជំនះ DIEN BIEN PHU - មោទនភាពរបស់ជនជាតិវៀតណាម(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ៧ ឧសភា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា
ជ័យជំនះ Dien Bien Phu ត្រូវបានប្រារព្វឡើងនៅទីក្រុង Dien Bien Phu ដ៏មហោលារឹក។ បរិយាកាសសប្បាយរីករាយ និងមោទនភាពបានគ្របដណ្ដាប់ទៅលើគ្រប់ច្រក់ផ្លូវ
ភូមិឃុំ។ ប្រជាជននៃបណ្ដាជនជាតិក្នុងខេត្តបានដើរពេញវិថីចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ។ អតីតយុទ្ធជន Dien Bien
Vu Quang Bao នៅសង្កាត់ Tan Thanh ទីក្រុង Dien Bien បានអោយដឹងថា៖
“ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu គឺអស្ចារ្យ
ណាស់។ ខ្ញុំមោទនភាពជាច្រើន ដោយបានជាយុទ្ធជន Dien Bien Phu មុននេះ រំលឹក ឡើងវិញបណ្ដាជ័យជំនះឆ្នាំមុនៗ ។ ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងណាស់។”
រីឯលោកស្រី Hoang Thi Nga នៅស្រុក Dien Bien ខេត្ត Dien Bien សប្បាយរីក រាយអោយដឹងថា៖
“ ខ្ញុំរស់នៅនៅទីនេះបាន៥០ឆ្នាំហើយ។ ខ្ញុំឃើញខេត្ត Dien Bien ផ្លាស់ប្តូរថ្មីពី
មួយ ថ្ងៃទៅមួយថ្ងៃ។ ខ្ញុំបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះDien Bien Phu ៦លើកហើយ ប៉ុន្តែលើកនេះខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។ ដោយមានបក្ស រដ្ឋ
យក ចិត្តទុកដាក់ នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះត្រូវបានលើក ស្ទួយជាច្រើនណាស់។”
នាយប់ថ្ងៃទី ៦ ឧសភា នៅទីក្រុង Odessa ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយ
ក្រែន បានរួមសហការជាមយយសមាគមជនវៀតណាមនៅខេត្ត Odessa រៀបចំពិ
ធី រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ។ ថ្លែងមតិនៅទី
នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិង Moldova លោក Nguyen Minh
Tri បានអះអាងថា៖
“ បណ្ដាមេរៀនក្នុងជ័យជំនះ Dien Bien Phu ដ៏មហិមានោះ បាននិងកំពុងជាបទពិសោធន៍សំរាប់ជនគ្រប់រូបបំរើការងារនៅក្នុងសហគមន៍អ៊ុយក្រែននិយាយរួម
និង Odessa និយាយដោយឡែក ដើម្បិដោះស្រាយរាល់ការលំបាកសាកល្បង ដើម្បីកសាងសហគមន៍ជនវៀតណាមនៅទីនេះរឹងមាំជាង។”
ក៏ក្នុងឱកាសនេះដែរ មធ្យោបាយផ្សព្វផ្សាយមហាជនជាច្រើនលើទូទាំងពិភព
លោក បានចុះផ្សាយព័ត៍មាន និងរូបថតជាច្រើន ស្ងើចសរសើរការប្រយុទ្ធវីរភាពនេះ
របស់វៀតណាមដែរ៕