ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌា

(VOVworld) - នាព្រឹកថ្ងៃទី៩ មិថុនា​ ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត
ឥណ្ឌាប្រចាំវៀតណាមលោកស្រី Preeti Saran ប្រធានគណកម្មាធិការ
សេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Vuong Dinh Hueសំដែងក្ដីសប្បាយរីករាយ
ដោយយល់ឃើញថា ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌាកំពុង
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា​ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់
អគ្គលេខាបក្សគុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅឥណ្ឌា
នាខែវិច្ឆិការ ឆ្នាំ២០១៣។លោក Vuong Dinh Hue ស្នើរថា លើថានៈរបស់ខ្លួន​ 
លោកស្រីឯកអគ្គរដ្ឋទូត នឹងបន្តនាំចេញលាតក្រដាងរាល់វិធានការជាក់ស្ដែង
 សំដៅជំរុញខ្លាំងក្លារទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌាថែមទៀត។

ជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាម-ឥណ្ឌា - ảnh 1
ប្រធាន គណកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Vuong Dinh Hue នៅក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោកស្រី Preeti Saran


រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោកស្រី Preeti Saran សង្កត់ធ្ងន់ថា ឥណ្ឌាជានិច្ចកាល
ធ្វើរអស់កម្លាំងកាយចិត្តដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្រ្តជាមួយវៀតណាម​ កាន់តែអភិវឌ្ឍន៍ស៊ីជម្រៅនិងប្រកបដោយផលប្រយោជន៍នៃប្រទេសទាំង២។

ប្រតិកម្មទៅវិញ

ផ្សេងៗ