ជាលើកដំបូង ពិធីបុណ្យបើកច្រកទ្វារសមុទ្រត្រូវបានប្រារព្ធធ្វើនៅស្រុកកោះ Co To
(VOVWORLD) - ការរៀបចំពិធីនេះក្នុងគោលបំណងរក្សានូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាល បង្កប់ដោយជំនឿប្រជាប្រិយរបស់អ្នកនេសាទនៅសមុទ្រ និងកោះ។
ពិធីបុណ្យបើកទ្វារសមុទ្រលើកដំបូងនឹងប្រារព្ធឡើងនៅឃុំ Thanh Lan ស្រុកកោះ Co To (រូបថត៖ baoquangninh.vn) |
ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ (ចំនឹងថ្ងៃទី ១៤ដល់ ១៥ខែទី ១តាមច័ន្ទគតិ) គណៈកម្មាធិការប្រជាជនឃុំ Thanh Lan (ស្រុក Co To ខេត្ត Quang Ninh) នឹងរៀបចំពិធីបុណ្យបើកច្រកទ្វារឃុំសមុទ្រ Thanh Lan ជាលើកដំបូង។ ការរៀបចំពិធីនេះក្នុងគោលបំណងរក្សានូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាល បង្កប់ដោយជំនឿប្រជាប្រិយរបស់អ្នកនេសាទនៅសមុទ្រ និងកោះ។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពខាងស្មារតីរបស់ប្រជាជន ជម្រុញស្មារតីនៃសាមគ្គីភាព បង្កើតការលើកទឹកចិត្តសម្រាប់ឆ្នាំថ្មីនៃកម្លាំងពលកម្ម និងផលិតកម្មប្រកបដោយភាពស្វាហាប់។ នេះក៏ជាឱកាសមួយសម្រាប់ប្រជាជនដើម្បីសម្តែងនូវការគោរព និងដឹងគុណចំពោះសមុទ្រ បួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មី បួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិ និងប្រជាជន។ ពិធីបុណ្យនេះក៏ជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់ និងតម្លៃដែលសមុទ្រនាំ មកជូនប្រជាជន ដោយហេតុនេះបង្កើតការយល់ដឹង ដំណោះស្រាយ និងសកម្មភាពដើម្បីការពារបរិស្ថានសមុទ្រ៕