ជលផលវៀតណាមខិតខំបង្កើតទំនុកទុកចិត្តនៅទីផ្សារអឺរ៉ុប
|
ជលផលវៀតណាមខិតខំបង្កើតទំនុកទុកចិត្តនៅទីផ្សារអឺរ៉ុប |
(VOVworld)-នាថ្ងៃទី២៥មេសា គណៈប្រតិភូវៀតណាមចូលរួមការតាំងពិព័រណ៍
ជលផលសកលលោកលើកទី២៥នៅប៊ែលហ្សិក ក្រោមប្រធានបទ “វៀតណាម
ដំបូលរបស់ជលផលអាស៊ី” សំដៅផ្សព្វផ្សាយសារស្តីពីភាពសម្បូរបែបនិងគុណភាព
នៃផ្នែកជលផលវៀតណាមជាមួយអតិថិជនអឺរ៉ុបនិងពិភពលោក។ នៅក្នុងការ
តាំងពិព័រណ៍ជលផលសកលលោកឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ដល់
ថ្ងៃទី២៧មេសា សម្ព័ន្ធសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បាន
តាំងបង្ហាញមុខទំនិញជាច្រើនដែលជាឧត្តមភាពរបស់វៀតណាម ដូចជាត្រីប្រា បង្គង
ត្រីធូណា លៀស ជាដើម។ ក្នុងឱកាសនេះដែរ VASEP បានបើកសន្និសីទកាសែត
ស្តីពីត្រីប្រាបន្ទាប់ពីថ្ងៃដំបូងបើកការតាំងពិព័រណ៍ សំដៅផ្តល់ព័ត៌មានគ្រប់គ្រាន់ ច្បាស់
លាស់ អំពីស្ថានភាពកែច្នៃនិងនាំចេញត្រីប្រាវៀតណាមសម្រាប់ដៃគូអឺរ៉ុប៕