ដំណោះស្រាយសម្រាប់ការធ្វើផលិតកម្មជលផលប្រកបដោយចីរភាពនៅវៀតណាម

(VOVWORLD) - សន្និសីទគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ សហគ្រាស អង្គការ និងប្រជាកសិករចិញ្ចឹមលាស ក្នុងការវាយតម្លៃចំពោះសភាពការណ៍ របរចិញ្ចឹមលាសនាពេលកន្លងទៅ។

 នាព្រឹកថ្ងៃទី១៨ កក្កដា នៅទីក្រុង My Tho ខេត្ត Tien Giang អគ្គ នាយកដ្ឋានជលផលវៀតណាមបានសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិអំពីការចិញ្ចឹមនិងធ្វើអាជីវកម្មជលផលប្រកបដោយចីរភាព (ICAFIS) និងមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្ត Tien Giang រៀបចំសន្និសីទ វិទ្យាសាស្ត្របច្ចេកវិទ្យាធ្វើផលិតកម្មលាសប្រកបដោយចីរភាពនៅវៀតណាម។

សន្និសីទគឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ សហគ្រាស អង្គការ និងប្រជាកសិករចិញ្ចឹមលាស ក្នុងការវាយតម្លៃចំពោះសភាពការណ៍ របរចិញ្ចឹមលាសនាពេលកន្លងទៅ ចាត់វិធានការដោះស្រាយការលំបាកនិង បញ្ហាប្រឈម ឆ្ពោះទៅការអភិវឌ្ឍរបរចិញ្ចឹមលាសប្រកបដោយចីរភាព រួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ