ដើមទុនវិនិយោគលើការចាប់ផ្តើមអាជីវកម្មរបស់វៀតណាមបន្តកើនឡើង

(VOVWORLD) - យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនវិនិយោកផ្សងព្រេង Cento Ventures និងមូលនិធិផ្សងព្រេង ESP Capital បានឲ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ មានការវិនិយោគចំនួន ៥៦ ករណីដែលវិនិយោគលើអង្គភាពចាប់ផ្តើមអាជីវកម្មនៅវៀតណាមដោយមានទឹកប្រាក់រុបជិត ២៥០ លានដុល្លារអាមេរិក ហើយគេព្យាករណ៍ថានៅដំណាច់ឆ្នាំនេះ អាចសម្រេចបាន ៨០០ លានដុល្លារពោល ដែលជិតទ្វេដងបើប្រៀបធៀបនឹងឆ្នាំទៅមិញ។
ដើមទុនវិនិយោគលើការចាប់ផ្តើមអាជីវកម្មរបស់វៀតណាមបន្តកើនឡើង - ảnh 1រូបថតឧទាហរណ៍ (TTXVN) 

ល្បឿនកំណើននេះ ធ្វើឱ្យប្រទេសវៀតណាមឈរនៅលំដាប់ទី ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងតម្លៃវិនិយោគ។

ក្រៅពីការមានក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក     ជាលើកដំបូងនៅប្រទេសវៀតណាម ប៉ុន្តែឥឡូវនេះវៀតណាមក៏មានក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មរាប់សិបក្រុមហ៊ុន ដែលកំពុងត្រូវកំណត់តម្លៃពី ១០០ លានដុល្លារអាមេរិកឡើទៅផងដែរ។ អ្នកជំនាញវាយតម្លៃថាសហគ្រាសបច្ចេកវិទ្យា      វៀតណាមមួយចំនួនបានចាប់យកឱកាសជាបណ្តើរៗជាមួយវិស័យដែលត្រូវបាន ចាត់ទុកថាជាអនាគតនៃពិភពលោកដូចជាវិស័យបញ្ញាសិប្បនិម្មិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ