ដល់ចុងឆ្នាំ២០២១ នឹងមានវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ១០៣,៤លានដូសមកដល់វៀតណាម

(VOVWORLD) - នាបច្ចុប្បន្ន ក្រសួងសុខាភិបាលបាននិងកំពុងចរចាជាមួយអង្គភាពនានា ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ឆ្នាំ២០២២ តាមគោលការណ៍ធានាការចាក់វ៉ាក់សាំងយ៉ាងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ ហើយអនុវត្តន៍ការចាក់ដូសបំពេញបន្ថែមតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long ឲ្យដឹងថា គិតត្រឹមពេលនេះ វៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង៣៤លានដូស ហើយចាក់បានជាង២៧ លានដូស។ ដល់ចុងឆ្នាំ២០២១ នឹងមានវ៉ាក់សាំងប្រមាណ១០៣,៤លានដូសបន្ថែមទៀតមកដល់ វៀតណាម។ នាបច្ចុប្បន្ន ក្រសួងសុខាភិបាលបាននិងកំពុងចរចាជាមួយអង្គភាពនានា ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ឆ្នាំ២០២២ តាមគោលការណ៍ធានាការចាក់វ៉ាក់សាំងយ៉ាងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ ហើយអនុវត្តន៍ការចាក់ដូសបំពេញបន្ថែមតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។

លោក Nguyen Thanh Long ឲ្យដឹងថែមទៀតថា ក្រសួងសុខាភិបាលកំពុងជំរុញដំណើរការនាំចូលថ្នាំ Remdesivir (ចំនួន១,៧លានដូស) ដើម្បីព្យាបាលឲ្យអ្នកជម្ងឺកម្រិតមធ្យមនិងធ្ងន់ ព្រមទាំងបន្តនាំចូលថ្នាំព្យាបាលផ្សេងៗទៀត ដើម្បីព្យាបាលឲ្យអ្នកជម្ងឺធ្ងន់ កាត់បន្ថយអត្រាស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ