|
តូក្យូនិងព្យុងយ៉ាងត្រៀមរៀបចំឲឲ្យជំនួបដើម្បីពិភាក្សាអំពីការចាប់ចំណាប់ខ្មាំងប្រជាពលរដ្ឋជប៉ុន (Image: VNA) |
(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា៖ ជប៉ុននិង សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងរៀបចំជំនួបមួយនៅចិននាសប្តាហ៍ ខាងមុខដើម្បីបន្តពិភាក្សាអំពីការចាប់ចំណាប់ខ្មាំងប្រជាពលរដ្ឋជប៉ុននាបណ្ដាឆ្នាំ ៧០
និងឆ្នាំ ៨០ នៃសតវត្សទី ២០។ តាមគំរោង ជំនួបនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ទី
២ កក្កដា។ តាមកិច្ចព្រមព្រៀងពិសេសមួយរវាងភាគីទាំង ២ ព្យុងយ៉ាងនឹងបង្កើតគណៈ កម្មាធិការពិសេសមួយដើម្បីធ្វើការស៊ើបអង្កេតលើគ្រប់ជ្រុងជ្រោយអំពីរឿងហេតុនេះ៕