តាំង​ពិព័រណ៍សៀវភៅអបអរសាទរខួប ៧០ឆ្នាំ នៃទិវារំដោះរដ្ឋ​ធានី

(VOVWORLD) - ការតាំងពិព័រណ៍សៀវភៅដើម្បីអបអរសាទរខួបលើកទី ៧០ ឆ្នាំ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤- ១០ តុលា ២០២៤) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែតុលា នៅបណ្ណាល័យជាតិវៀតណាម លេខ ៤៤ វិថី Trang Thi ទីក្រុងហាណូយ។

ព្រឹត្តិការណ៍នេះត្រូវបានក្រសួងព័ត៌មាននិងទូរគមនាគមន៍ គណៈឃោសនាអប់រំមជ្ឈឹម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; គណៈកម្មាធិ ការប្រជាជនទីក្រុងហាណូយ និងសមាគមបោះពុម្ពវៀតណាម សម្របសម្រួលរៀបចំឡើង។

តាំង​ពិព័រណ៍សៀវភៅអបអរសាទរខួប ៧០ឆ្នាំ នៃទិវារំដោះរដ្ឋ​ធានី - ảnh 1ការតាំងពិព័រណ៍សៀវភៅនៅបណ្ណាល័យជាតិវៀតណាម (រូបថត៖ TVQGVN)

ការតាំងពិព័រណ៍សៀវភៅត្រូវបានរៀបចំឡើងនៅបរិវេណបណ្ណាល័យជាតិដោយមានកន្លែងដាក់តាំងបង្ហាញទាំងខាងក្នុងនិងខាងក្រៅ តាមប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖ ហាណូយ - អរិយធម៌ និងវីរៈភាពរាប់ពាន់ឆ្នាំ; ហាណូយ - ទីក្រុងដើម្បីសន្តិភាព; ហាណូយ - បេះដូងនៃប្រទេស មជ្ឈមណ្ឌលនយោបាយនិងរដ្ឋបាលជាតិ; តាំងបង្ហាញសៀវភៅមួយចំនួនតំណាងសម័យកាលនីមួយៗ ដែលត្រូវបានកែសម្រួលទៅជាស្នាដៃភាពយន្ត។

ក្នុងអំឡុងពេលការតាំងពិព័រណ៍នេះ គ្រឹះស្ថានបោះពុម្ពផ្សាយ និងអង្គភាពបោះពុម្ពនឹងរៀបចំការពិភាក្សានិងព្រឹត្តិការណ៍ឧទ្ទេសនាមសៀវភៅជាច្រើន; ការជួបប្រាស្រ័យជាមួយអ្នកនិពន្ធនិងស្នាដៃ; កម្មវិធីសិល្បៈឆ្នើមៗ ... ដើម្បីផ្តល់ជូនអ្នកអាននិងអ្នកទស្សនានូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយបានទាក់ទាញប្រជាជនគ្រប់មជ្ឈដ្ឋានមកចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ