តំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ ឡើងកម្តៅម្តងទៀត
(VOVWORLD) - បន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលជាងមួយថ្ងៃ ស្ថានភាពនៅតំបន់ព្រំដែនរវាងអ៊ីស្រាអែល និងលីបង់កាលពីថ្ងៃទី ១ ខែកញ្ញា បានឡើងកំដៅម្តងទៀតនៅពេលដែលកងទ័ពអ៊ីស្រាអែលនិងកងកម្លាំង Hezbollah បានបើកការវាយប្រហារឆ្លងព្រំដែនបន្ថែមទៀតប្រឆាំងនឹងគ្នាទៅវិញទៅមក។
យោងតាមសេចក្តីប្រកាសកាលពីយប់ថ្ងៃទី ១ ខែកញ្ញា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា នារសៀលនិងយប់ថ្ងៃទី ១ កញ្ញា ក្រុមហេសបូឡាហ៍បានធ្វើការវាយប្រហារដោយមីស៊ីលចំនួនពីរគ្រាប់លើតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ មុននោះ ក្រុមហេសបូឡាហ៍បានបាញ់មីស៊ីលប្រឆាំងរថក្រោះចូលទៅក្នុងតំបន់ Kfar Yuval ធ្វើឱ្យជនស៊ីវិលម្នាក់និងមន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់រងរបួស។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមហេសបូឡាដោយការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក សំដៅទៅលើគោលដៅជាបន្តបន្ទាប់របស់ក្រុមនេះ។
យោងតាមប្រភពព័ត៌មានក្នុងតំបន់ ប្រេកង់និងភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចគ្នានៅទូទាំងតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់កាលពីថ្ងៃទី ១ កញ្ញា បានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងមួយថ្ងៃមុននោះ។ ការឡើងជណ្ដើរនេះបានធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងមតិសាធារណៈក្នុងតំបន់ អំពីលទ្ធភាពដែលភាគីទាំងពីរបង្កើនការវាយប្រហារប្រឆាំងនឹងគ្នាទៅវិញទៅមក ដូចទៅនឹងរយៈពេលនៃការប្រយុទ្ធគ្នាដ៏សាហាវជាបន្តបន្ទាប់អាស់រយៈពេលជិត ១១ ខែមុន៕