ត្រៀមរួចជាស្រេចប្រភពផ្គត់ផ្គង់ទំនិញចាំបាច់ ធានាការបង្ការប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩
(VOVWORLD) - នៅទីក្រុងហូជីមិញ ទីផ្សារទំនិញនៅតែមានស្ថិរភាព ប្រភពផ្គត់ផ្គង់ទំនិញមានច្រើនយ៉ាងសម្បូរបែប តម្លៃគ្មានការប្រែប្រួលឡើយ។
បណ្ដាផ្សារទំនើបធានាវិធានការបង្ការប្រឆាំងនឹងរោតរាតត្បាត។ |
ក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញ ខេត្ត ក្រុងជាច្រើនបានកសាងសេណារីយ៉ូលម្អិត សំដៅធានាប្រភពផ្គត់ផ្គង់ទំនិញចាំបាច់ ដើម្បីបង្ការទប់ទល់នឹងជម្ងឺរាតត្បាតក្នុងគ្រប់កាលៈទេសៈទាំងអស់។
មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Vinh Phuc បានធ្វើការជាមួយបណ្ដាផ្សារ ផ្សារទំនើបលើភូមិសាស្ត្រខេត្ត អំពីការងារធានាប្រភពផ្គត់ផ្គង់ទំនិញ។ នាបច្ចុប្បន្ន អង្គភាពទាំងអស់បានសន្យាផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់ប្រជាជននៅចំពោះមុខបម្រែបម្រួលថ្មីនៃជម្ងឺរាតត្បាត។ ក្នុងពេលជាមួយគ្នានោះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Thai Binh បានបង្កើតក្រុមការងារ ចុះត្រួតពិនិត្យនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងផ្សារ ដើម្បីក្ដាប់ជាប់ស្ថានភាពទីផ្សារ។
នៅទីក្រុងហូជីមិញ ទីផ្សារទំនិញនៅតែមានស្ថិរភាព ប្រភពផ្គត់ផ្គង់ទំនិញមានច្រើនយ៉ាងសម្បូរបែប តម្លៃគ្មានការប្រែប្រួលឡើយ។ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញ បានស្នើឲ្យអង្គភាពពាក់ព័ន្ធនានា ប្រញាប់ប្រញាល់ធ្វើសកម្មភាពសំដៅបន្ធូរបន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីជម្ងឺរាតត្បាត កូវីដ ១៩ ក្នុងនោះតម្រូវឲ្យធានាយ៉ាងគ្រប់គ្រាន់នូវមុខទំនិញចាំបាច់ដូចជា ប្រេងសាំង ស្បៀងអាហារ ចំណីអាហារចាំបាច់ ម៉ាស់ ទឹកលាងដៃកំចាត់មេរោគ ជាដើម។
នៅទីក្រុងហាណូយវិញ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហាណូយបានបង្កើតក្រុមការងារ ទៅត្រួតពិនិត្យស្ថានភាពផ្គត់ផ្គង់និងប្រើប្រាស់ទំនិញនៅមូលដ្ឋាន។ នាបច្ចុប្បន្ន មុខទំនិញចំនួន១៧មុខដោយមានតម្លៃសរុបចំនួន ១៩៤.០០០ ពាន់លានដុង ត្រូវបានទីក្រុងហាណូយត្រៀមរួចជាស្រេចដើម្បីធានាប្រភពផ្គត់ផ្គង់ទំនិញនិងបម្រើប្រជាជនក្នុងករណីចាំបាច់៕