តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងប្រេស៊ីលហួសកំរិត៣ពាន់លានដុល្លាអាមេរិក
(VOVworld) - តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងប្រេស៊ីលក្នុងឆ្នាំ២០១៤ កើន៣៦%បើប្រៀបនឹងឆ្នាំ២០១៣ និងហួសកំរិត៣ពាន់លានដុល្លាអាមេរិកជា
លើកដំបូង។ក្នុងឆ្នាំកន្លងទៅ វៀតណាមនាំចេញទៅប្រេស៊ីលបរិមាណទំនិញក្នុង
តំលៃ១,៥៨ពាន់លានដុល្លាអាមេរិក និងនាំចូលបរិមាណទំនិញក្នុងតំលៃ១,៥៩
ពាន់លានដុល្លាអាមេរិក។
|
គ្រឿងបន្លាស់ទូរស័ព្ទជាមុខទំនិញស្នូលដែលវៀតណាមនាំចេញទៅប្រេស៊ីល (រូបថត៖TTXVN) |
ប្រេស៊ីលជាខឿនសេដ្ឋកិច្ចធំទី៧លើពិភពលោក និងជាដៃគូធំបំផុតរបស់វៀត
ណាមនៅតំបន់អាមេរិកឡាតាំង។មុខទំនិញភាគច្រើនដែលវៀតណាមផ្គត់ផ្គង់
សំរាប់ប្រេស៊ីល គឺទូរស័ព្ទ គ្រឿងបន្លាស់ ស្បែកជើង ត្រីហ្វីឡេក្លាសេ ផលិតផល
អេឡិចត្រូនិកជាដើម។មុខទំនិញភាគច្រើនដែលវៀតណាមនាំចូលរបស់
ប្រេស៊ីល គឺគ្រាប់ធុញ្ញជាតិ សណ្ដែកសៀង ម្រេច…។ល៕