តំលៃពាណិជ្ជកម្មនាំចេញរបស់ផ្នែកកាត់ដេរ​វៀត​ណាម​អាចដណ្ដើមបាន១៥​ពាន់​លានUSDក្នុងឆ្នាំ២០១២

          លោកស្រី Dang Phuong Dung អគ្គលេខាធិការសម្ព័ន្ធ​សមាគមន៍​កាត់ដេរវៀត
ណាម ( Vitas) បានអោយដឹងថា៖ផ្នែក កាត់ដេរ​វៀត​ណាម​អាចដណ្ដើម បាន គោលដៅ តំលៃពាណិជ្ជកម្មនាំចេញ ចំនួន ​១៥​ពាន់​លានដុល្លារអាមេរិកក្នុងឆ្នាំ 
២០១២។ តាមតួ​លេខស្ថិតិថា ក្នុងខែសីហាឆ្នាំ២០១២នេះ ផ្នែក​កាត់ដេរវៀតណាម  នៅតែរក្សារបានតំលៃប្រាក់ពាណិជ្ជកម្ម នាំចេញ​បានជិត ១,៦ ពាន់លានដុល្លារ អាមេរិក ឡើកកំរិតតំលៃពាណិជ្ជកម្មនាំចេញ ក្នុងរយះពេល ៨ខែ ដើមឆ្នាំ ដល់ ១០,៨
 ពាន់លានដុល្លារអាមេរិក កើន ៦% បើប្រៀបទៅនឹងរយះពេលដូចគ្នា នាឆ្នាំទៅមិញ
 និងដើរតួនាទីនាំមុខ ក្នុង Top ក្រុមមុខទំនិញនាំចេញ ស្នូលរបស់ប្រទេសទាំងមូល​
ចំនួន ​១០​។​    លោកស្រី Dang Phuong Dung បានអោយដឹងថា៖​ជាមួយការបើក​ទូលាយ ទិផ្សារ របស់ផ្នែកតម្បាញ់កាត់ដេរ បានកំពុងមានឱកាសធំធេញជាច្រើន ដោយ កិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU កិច្ចព្រមព្រៀង​ដៃគូរ​ឆ្លង​ប៉ាស៊ីហ្វីក  កំពុង ក្នុងដំណើការចរចារ។​ក្រៅពីនោះ ក្រសួង​ឧស្សាហ ​ពាណិជ្ជកម្មបានកំពុង  ខំប្រឹងប្រែង អនុវត្តរាល់កម្មវិធី​ពន្លឿន​ពាណិជ្ជ​កម្មជាតិសំដៅបើកទូលាយទីផ្សារ ក្នុងរយះពេល
ប៉ុន្មានខែ​ចុង​ឆ្នាំ​នេះ ពិសេសគឺនៅបណ្ដាទីផ្សារដូចជា៖​ហុងកុង ថៃ ម៉ាឡេស៊ី…។ល៕

តំលៃពាណិជ្ជកម្មនាំចេញរបស់ផ្នែកកាត់ដេរ​វៀត​ណាម​អាចដណ្ដើមបាន១៥​ពាន់​លានUSDក្នុងឆ្នាំ២០១២ - ảnh 1
តំលៃពាណិជ្ជកម្មនាំចេញរបស់ផ្នែកកាត់ដេរ​វៀត​ណាម​អាចដណ្ដើមបាន១៥​ពាន់​លានUSDក្នុងឆ្នាំ២០១២(http://www.ktdt.com.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ