ថ្ងៃទី ៥ ជាប់ៗគ្នា វៀតណាមគ្មានអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍
(VOVWORLD) - ចាប់ពីម៉ោង ១៨ ល្ងាចថ្ងៃទី ៦ ខែកញ្ញា ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី ៧ ខែកញ្ញា វៀតណាមគ្មានអ្នកឆ្លងថ្មីជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងសហគមន៍ឡើយ។
តាមនោះ ប្រទេសវៀតណាមបានឈានចូលថ្ងៃទី ៥ ជាប់ៗគ្នា ដោយគ្មានអ្នកឆ្លងថ្មីកូវីដ ១៩ នៅក្នុងសហ គមន៍ ចាប់តាំងពីការរកឃើញអ្នកជំងឺមានលេខរៀង ១.០៤៥ នៅខេត្ត Hai Duong កាលពីថ្ងៃទី ២ ខែកញ្ញាកន្លងមក។
រហូតមកដល់ពេលនេះ ចំនួនអ្នកជំងឺកូវីដ ១៩ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម នៅតែមានចំនួន ១,០៤៩ នាក់ដដែល។ ដល់ពេលនេះ វៀតណាមក៏បានព្យាបាលឲ្យជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ជិត ៨១៥ នាក់ហើយករណីស្លាប់គឺចំនួន ៣៥ នាក់៕