ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអបអរសាទរចំពោះលោក Donald Trump ដែលបាន ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក

(VOVWORLD) - ក្នុងឱកាសដែលលោក Donald John Trump ជាប់ឆ្នោតជាប្រធានាធិបតីសហ រដ្ឋអាមេរិក នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam ប្រធានរដ្ឋសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Luong Cuong និង នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញផ្ញើសារទូរលេខ អបអរសាទរ។

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋ អាមេរិកជាដៃគូដោយមានសារសំខាន់ជាយុទ្ធសាស្ត្រ ហើយជឿជាក់ថា ជាមួយនឹង មូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរក្នុងរយៈពេលជិត ៣ ទស្សវត្សរ៍កន្លងមក ដោយមានការគាំទ្រយ៉ាងខ្លាំងក្លា ពីលោកប្រធានាធិបតី Trump ក្នុងអាណត្តិដំបូងក៏ក៏ដូចជាក្នុងអាណត្តិថ្មីនោះ ទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍន៍ យ៉ាងស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព ដើម្បីផលប្រយោជន៍ និងបំណង ប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិ ការ និងការអភិវឌ្ឍក្នុងតំបន់ និងលើ ពិភពលោក។
នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ក៏បានផ្ញើ សារទូរលេខអបអរសាទរចំពោះអនុប្រធានាធិបតីជាប់ឆ្នោត លោក James David Vance ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ