ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជួបសន្ទនាជាមួយគណៈប្រតិភូមហាអយ្យការកំពូលស.ប.ប.ក
|
ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជួបសន្ទនាជាមួយគណៈប្រតិភូមហាអយ្យការកំពូលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (VNP) |
Vovworld-នាថ្ងៃទី៣ធ្នូអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Hua Ngoc Thuan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់មហាអយ្យការកំពូលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដឹកនាំដោយលោកប្រធាន Jang Byong Gyu ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។វាយតំលៃខ្ពស់ដំណើរទស្សនកិច្ចលើកនេះ លោក Hua Ngoc Thuan បានចាត់ទុកថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អប្រសើរតាំងពីពេលបង្កើតទំនាក់ទំនងការទូតមកនិងសង្ឃឹមថានឹងបន្តអភិវឌ្ឍន៍នាពេលខាងមុខ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមហាអយ្យការប្រជាជនកំពូលនៃប្រទេសទាំងពីរនាថ្ងៃទី២ធ្នូកន្លងទៅនឹងជួយឲ្យភាគីទាំងពីរសហប្រតិបត្តិការជួយឧបត្ថម្ភគ្នាទៅវិញទៅមក បង្កើតបុព្វបទដ៏ធំធេងក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅជិតស្និទ្ធជាងទៀត។
រីឯលោក Jang Byong Gyu បានអះអាងថាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕