ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលវៀតណាមបានទទួលជួបសន្ទនាគណៈប្រតិភូឡាវ
![ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលវៀតណាមបានទទួលជួបសន្ទនាគណៈប្រតិភូឡាវ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_06/lao.jpg) |
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលវៀតណាមបានទទួលជួបសន្ទនាគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ (VOV) |
Vovworld-នាថ្ងៃទី៥មិនានៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung បានជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិ្ចច
ការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រធាន
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនិងជារដ្ឋមន្ត្រីការបរទេសឡាវលោក Thoong
Lun Xixulit ដែលកំពុងបំពេញទស្សនៈកិច្ចនៅវៀតណាម។ នៅបណ្ដាជំនួបសន្ទនា
ថ្នាក់ដឹកនាំបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមមានបំណងថា នាពេលខាងមុខ គណៈ
កម្មាធិការកិច្ចការបរទេសមជ្ឈឹមនៃបក្សទាំងពីររួមជាមួយក្រសួងស្ថាប័នសមូហភាព
ដំបន់នៃប្រទេសទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធបង្កើនការផ្លាស់ប្តូរព័ត៌មានចែក
រំលែកបទពិសោធន៍សហប្រតិបត្តិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអនុវត្តដ៏
ជោគជ័យសេចក្តីសំរេចចិត្តនៃមហាសន្និបាតរបស់បក្សនីមួយៗនិងលាតត្រដាង
អនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់បក្សទាំងពីរ
រដ្ឋទាំងពីរ៕