ថ្នាក់ដឹកនាំបណ្តាបក្សនិងប្រទេសនានា បន្តផ្ញើសំបុត្រនិងសារទូរលេខអបអរសាទរជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ថ្នាក់ដឹកនាំបណ្តាបក្សនិងប្រទេសនានា បានបន្តផ្ញើសំបុត្រ និងសារទូរលេខអបអរសាទរជូនចំពោះលោកប្រធានរដ្ឋតូ ឡឹម (To Lam) ដែលបានគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម បោះឆ្នោតកាន់ដំណែងអគ្គលេខាបក្ស។

ថ្នាក់ដឹកនាំបណ្តាបក្សនិងប្រទេសនានា បន្តផ្ញើសំបុត្រនិងសារទូរលេខអបអរសាទរជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (រូបថត៖ TTXVN)

នៅក្នុងលិខិតអបអរសាទរ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ជឿជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងសិង្ហបុរីនិងវៀតណាមនឹងបន្តបានពង្រឹងនិងពង្រីក ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ ចំណែកឯអគ្គលេខាបក្សសកម្មភាពប្រជាជនសិង្ហបុរី លោក Lee Hsien Loong បានអះអាងថា សិង្ហបុរីតែងតែត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយវៀតណាមក្នុងការក្តាប់យកឱកាសសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រក្នុងតំបន់ ពង្រីកកិច្ចសហប្រតិបត្តិការនិងពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ លើកកំពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ។

នាយករដ្ឋមន្ត្រីថៃ លោកស្រី ស្រេតថា ថាវីស៊ីន (Srettha Thavisin ) បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម វៀតណាមនឹងបន្តអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។ នាយករដ្ឋមន្ត្រីថៃទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងថៃ-វៀតណាម ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងលិខិតអបអរសាទរ ប្រធានាធិបតីឥណ្ឌា លោក Droupadi Murmu បានជឿជាក់ថា ការដឹកនាំដ៏ឈ្លាសវៃរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងដឹកនាំវឌ្ឍនភាព វិបុលភាព និងជោគជ័យបន្តបន្ទាប់សម្រាប់វៀតណាម ដែលជាប្រទេសមួយ ប្រកបដោយប្រជាជាតិមិត្តភាព និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីវៀតណាម-ឥណ្ឌាកាន់តែស៊ីជម្រៅ ព្រមទាំងអះអាងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងឥណ្ឌានិងវៀតណាម ដែលបានកសាងឡើងដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នាយ៉ាងស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការពហុភាគីយ៉ាងខ្លាំងក្លា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី និងជាមេដឹកនាំបក្សពលករដែលកំពុងកាន់អំណាច លោក Anthony Albanese បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹមក្នុងមុខដំណែងថ្មី ដោយបានអះអាងថា អូស្ត្រាលី និងវៀតណាមគឺជាមិត្តដ៏រឹងមាំ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះជាទំនាក់ទំនងដ៏រឹងមាំ រវាងប្រជាជនទាំងពីរ និងការជឿទុកចិត្តនយោបាយជាយុទ្ធសាស្ត្រ។

ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តឥណ្ឌា បក្សកុម្មុយនិស្តអាមេរិក បក្សកុម្មុយនិស្តប្រេស៊ីល បក្សកុម្មុយនិស្តឈីលី និងបក្សមាតុភូមិសម្រាប់សាធារណៈរដ្ឋដូមីនីកែន ក៏បានផ្ញើលិខិតអបអរសាទរជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ដោយបញ្ជាក់ពីការជឿទុកចិត្តថា ក្រោមការដឹកនាំរបស់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម វៀតណាមនឹងបន្តទទួលបានភាពជោគជ័យថ្មីៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ