ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកធ្វើការសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី

ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកធ្វើការសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Barack Obama នៅជំនួបសន្ទនានៅខាងក្រៅសន្និសីទកំពូល G២០ នៅ Antalya នាថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៥​
(រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី១៤ កុម្ភៈ បានធ្វើការ
សន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Barack Obama ស្ដីអំពីបញ្ហាស៊ីរី។
ថ្នាក់ដឹកនាំទាំងពីររូបបានវាយតំលៃយ៉ាងសកម្មអំពីលទ្ធផលដែលទទួលបានក្នុង
ជំនួបចរចារនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីសប្ដាហ៍កន្លង ទៅ។លោក
 Vladimir Putin បានអះអាងជាថ្មីម្ដងទៀតថា សម្ព័ន្ធភាពឯកភាពប្រឆាំងភេរវកម្មនៅ
ស៊ីរីគឺចាំបាច់ណាស់។ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពលើការចាប់ផ្ដើមសកម្ម
ភាពសហប្រតិបតិ្តការតាមរយៈស្ថាប័នការទូតនិងអង្គការផ្សេងៗដើម្បីអនុវត្តន៍
បទឈប់បាញ់ជាបណ្ដោះអាសន្នដែលទទួលបាននៅទីក្រុង Munich នាថ្ងៃទី១១
កុម្ភៈកន្លងទៅ។រុស្ស៊ីប្រឆាំងជំទាស់ការធ្វើអន្តរាគមន៍ក្រោម រូបភាពណាក៏ដោយ
លើដីគោកនៅស៊ីរី ក្នុងកាលៈទេសៈទួរគីកំពុងមានចេតនាធ្វើ ការវាយប្រហារលើ
ដីគោករួមជាមួយកងកម្លាំងអារ៉ាប់ប៊ីសាអូឌីត ព្រមទាំងសកម្ម ភាពវាយប្រហារ
ដោយកាំជ្រួចតម្រង់ទៅលើមូលដ្ឋាននៃរដ្ឋអំណាចស៊ីរីនិងជន Kurd៕

ប្រតិកម្មទៅវិញ

ផ្សេងៗ