ថ្នាក់ដឹកនាំវៀតណាមទៅសាកសួរសុខទុក្ខនិងជូនអំណោយតេតសម្រាប់ជនក្រីក្រនៅខេត្ត Dak Lak និង Bac Giang

(VOVworld)-អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតសម្រាប់
គ្រួសារក្រីក្រនៅឃុំ Ea Yieng ស្រុក Krong Pach ខេត្ត Dak Lak នាថ្ងៃទី៦កុម្ភៈ ប្រធានរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានបញ្ជាណែ
នាំរដ្ឋអំណាចតំបន់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ការងារកសាងជនបទ
ថ្មី ជាពិសេសណែនាំបច្ចេកវិទ្យាវិទ្យាសាស្រ្តជួយឲ្យប្រជាកសិករលើកកំពស់ជីវ
ភាព រស់នៅ។ ក្នុងឱកាសនេះដែរ លោក Nguyen Thien Nhan បានជូនអំណោយ​ចំនួន១០០ចំណែកសម្រាប់គ្រួសារក្រីក្រនៅ Ea Yieng។

ថ្នាក់ដឹកនាំវៀតណាមទៅសាកសួរសុខទុក្ខនិងជូនអំណោយតេតសម្រាប់ជនក្រីក្រនៅខេត្ត Dak Lak និង Bac Giang - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ជូនអំណោយសម្រាប់ជនក្រីក្រ
នៅខេត្ត Bac Giang (រូបថតៈ chinhphu.vn)

        ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បាន អញ្ជើញទៅជូនពរបុណ្យតេតប្រពៃណីវៀតណាមសម្រាប់ជនក្រីក្រនៅខេត្ត
Bac Giang។ លោកបានអះអាងថា កាត់បន្ថយភាពក្រីក្រជាគោលនយោបាយ​ សំខាន់ដែលរដ្ឋកំពុងស្វិតស្វាញអនុវត្តនាពេលកន្លងមក។ រួមជាមួយមជ្ឈឹម
លោក Vu Van Ninh បានសំណូមពររដ្ឋអំណាចគ្រប់ជាន់ថ្នាក់ សមូហភាពមហា ជនតំបន់នានាថែទាំបីបាច់ដើម្បីជនក្រីក្រអាចទទួលបុណ្យតេតបានគ្រប់គ្រាន់
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ