ថ្នាក់ដឹកនាំវៀតណាមសរសេរលើកំណត់ត្រាចូលរួមរំលែកទុក្ខមរណភាពលោក Abe Shinzo

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅស្ថានទូតជប៉ុន (អាស័យដ្ឋានលេខ ២៧  Lieu Giai ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ) ដើម្បីសរសេរលើកំណត់ត្រារំលែកទុក្ខមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo។

ថ្នាក់ដឹកនាំវៀតណាមសរសេរលើកំណត់ត្រាចូលរួមរំលែកទុក្ខមរណភាពលោក Abe Shinzo  - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc សរសេរលើកំណត់ត្រារំលែកទុក្ខមរណភាពលោកអតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo  (រូបថត៖ Thong Nhat/TTXVN)

ក្នុងសៀវភៅកាន់ទុក្ខនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតថ្វាយចំពោះព្រះមហាក្សត្រ ប្រជាជនជប៉ុន និងក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រី Abe Shinzo។ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមតែងតែគោរព និងចងចាំជានិច្ចនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្រ និងការជួយឧបត្ថម្ភដ៏មានតម្លៃដែលលោក Abe Shinzo បានផ្តល់ឱ្យប្រទេសនិងប្រជាជនវៀតណាម ព្រមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់ដំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo បានបន្សល់ទុកនូវសញ្ញាសម្គាល់ពិសេស និងអត្ថន័យជាច្រើនក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងជប៉ុន ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី។

ថ្នាក់ដឹកនាំវៀតណាមសរសេរលើកំណត់ត្រាចូលរួមរំលែកទុក្ខមរណភាពលោក Abe Shinzo  - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh សរសេរសៀវភៅកាន់ទុក្ខរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo (រូបថត៖ Minh Son/Vietnam+)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសរសេរថា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់លោក Abe Shinzo ដែលជាមិត្តដ៏ល្អ ភក្តីភាពនិងស្មោះត្រង់របស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។ ការបាត់បង់លោក Abe Shinzo មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ សហគមន៍អន្តរជាតិ រួមទាំងវៀតណាមផងដែរ។ ក្នុងរយៈពេលដ៏យូរដែលលោកធ្វើជានាយករដ្ឋមន្ត្រីជប៉ុន កិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងជប៉ុនបានឈានចូលដំណាក់កាលថ្មីមួយ ដោយបានអភិវឌ្ឍន៍យ៉ាងល្អ បន្សល់ទុកនូវសញ្ញាសម្គាល់ពិសេសជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ