ទឹកចិត្តក្លៀវក្លារបស់យុវជនវៀតណាមក្នុងការកសាងប្រទេសជាតិ
(VOVworld)-តំណាងជាង១ពាន់នាក់ជាកម្មាភិបាលសមាជិកសម័ន្ធយុវជនឆ្នើម
តាងនាមឲ្យសមាជិកសម្ព័ន្ធយុវជនចំនួនជាង៧លាននាក់មកពីគ្រប់តំបន់លើទូទាំង
ប្រទេសវៀតណាមនិងកំពុងសិក្សាធ្វើការនៅបរទេសបានមកចូលរួមមហាសន្និបាត
សម្ព័ន្ធយុវជនទូទាំងប្រទេសលើកទី១០ដែលប្រព្រឹត្តទៅពីថ្ងៃទី១២ដល់ថ្ងៃទី១៤ធ្នូ
នៅទីក្រុងហាណូយ។សំណេះសំណាលជាមួយអ្នកយកព័ត៌មាន នៃវិទ្យុសម្លេង
វៀតណាមនៅខាងក្រៅមហាសន្និបាតតំណាងនីមួយៗសុទ្ធតែយកមកជាមួយនូវ
ក្តីបំណងប្រាថ្នារបស់យុវវ័យនៅតំបន់របស់ខ្លួន ប៉ុន្តែចំណុចរួមរបស់ពួកគេគឺស្មា
រតីឈានមុខ សេចក្តីក្លៀវក្លានិងក្តីប្រាថ្នាយុវវ័យការពារកសាងប្រទេសជាតិ។
|
ទឹកចិត្តក្លៀវក្លារបស់យុវជនវៀតណាមក្នុងការកសាងប្រទេសជាតិ
(រូបថតៈ Internet) |
ចូលរួមក្នុងមហាសន្និបាតនេះ អនុសេនីយ៌ឯកបម្រុង Le Ngoc Chung ស្នងការនយោបាយផ្ទះ DK1/20 កងវរសេនាតូចDK1 បញ្ជាការដ្ឋានតំបន់២កង
ទ័ពជើងទឹកបានចែករំលែកថា៖
“មានប្រការពីរដែលខ្ញុំចង់ផ្តាំផ្ញើរដល់យុវជនទូទាំប្រទេសនោះគឺ មិត្ត
ទាំងអស់ ត្រូវជឿជាក់ទៅលើកម្លាំងវ័យក្មេងរបស់កងទ័ពជើងទឹក និងកម្លាំង
វ័យក្មេងនៅTruong Sa។ ត្រៀមខ្លួនជានិច្ចដើម្បីការពាររឹងមាំអធិបតេយ្យ
ភាពកោះសមុទ្ររបស់មតុប្រទេសខ្ញុំក៏ចង់ផ្តាំផ្ញើថា មិត្តទាំងអស់សូមឆ្ពោះ
ទៅកោះសមុទ្រច្រើនជាងទៀត រួមដៃ រួមកម្លាំងគ្នាដើម្បីពង្រីកកម្លាំងចំរុះ
កាពាររឹងមាំ បូរណភាពដែនដី កោះសមុទ្រស្រុកកំណើត”។
ចូលរួមក្នុងមហាសន្និបាតនេះ បង Dang Tat Dung ប្រធានសមាគមនិស្សិត
វៀតណាមនៅ Leeds (អង់គ្លេស)និយាយថា៖
“មុនពេលត្រឡប់មកស្រុកកំណើត យើងបានផ្ញើរបទអន្តរាគម៌មួយ
ច្បាប់ជូន មជ្ឈឹមសម័ន្ធ យុវជន ក្នុងនោះលើកសំណើថាសកម្មភាពនៃសម្ព័ន្ធ
យុវជនក្នុងប្រទេសត្រូវគិត ដល់លក្ខណៈពិសេស ដូចជាកសាងកម្មវិធីស្មគ្រ
ចិត្តរដូវត្រជាក់ឬរដូវណូអែល ដើម្បីនិស្សិតបរទេសចូលរួមផងដែរ”៕