ទឹកចិត្តរបស់វៀតណាមចំពោះប្រជាអាណិកជន និងប្រជាជនក្រីក្រនៅកម្ពុជា
(VOVWORLD) -ក្រុមការងារក៏បានជូនដំណឹងដល់ប្រជាជនអំពីគោលមាគ៌ាកិច្ចការបរទេស គោលការណ៍មហាសាម្គីជាតិ និងរាល់គោលនយោបាយសំខាន់របស់បក្ស រដ្ឋ ដែលទាក់ទិននឹងប្រជាជនវៀតណាមនៅឯបរទេស ហើយជូនព័ត៌មានអំពីរាល់សមិទ្ធិផលដែលទីក្រុងហូជីមិញទទួលបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ រួមចំណែកពង្រឹងជំនឿទុកចិត្ត លើកទឹកចិត្តអាណិកជនឲ្យសម្របខ្លួន និងអភិឌ្ឍន៍ជីវភាពរស់នៅក្នុងសហគមន៍ប្រទេសសាមី។
ទិដ្ឋភាពនៃពិធីប្រគល់អំណោយដល់អាណិកជនវៀតណាម និងប្រជាជនវៀតណាមចំនួន ៥០០ នាក់ ដែលមានស្ថានភាពលំបាក (រូបថត៖ TTXVN) |
នាថ្ងៃទី ២៥ ខែមេសានៅទីក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែល មានចំងាយប្រមាណ ៣៣០ គីឡូម៉ែត្រតាមភាគពាយ័ព្យកម្ពុជានោះ ក្រុមការងារនៃគណកម្មការទទួលបន្ទុកជនវៀតណាមនៅឯបរទេសរបស់ទីក្រុងហូជីមិញបានរួមសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត បាត់ដំបង រៀបចំពិធីពិនិត្យជម្ងឺ ផ្ដល់ថ្នាំសង្កូវដោយឥតគិតថ្លៃ និងជូនអំណោយដល់អាណិកជនវៀតណាម និងប្រជាជនវៀតណាមចំនួន ៥០០ នាក់ ដែលមានស្ថានភាពលំបាកនៅខេត្តនេះ។
ក្នុងឱកាសនេះ ក្រុមការងារក៏បានជូនដំណឹងដល់ប្រជាជនអំពីគោលមាគ៌ាកិច្ចការបរទេស គោលការណ៍មហាសាម្គីជាតិ និងរាល់គោលនយោបាយសំខាន់របស់បក្ស រដ្ឋ ដែលទាក់ទិននឹងប្រជាជនវៀតណាមនៅឯបរទេស ហើយជូនព័ត៌មានអំពីរាល់សមិទ្ធិផលដែលទីក្រុងហូជីមិញទទួលបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ រួមចំណែកពង្រឹងជំនឿទុកចិត្ត លើកទឹកចិត្តអាណិកជនឲ្យសម្របខ្លួន និងអភិឌ្ឍន៍ជីវភាពរស់នៅក្នុងសហគមន៍ប្រទេសសាមី។ ព្រមទាំង រួមចំណែកពង្រីកស្មារតីសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាក្នុងដំណើរការធ្វើសមហរណកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនេះ ក្រុមការងារក៏បានទៅទស្សនា និងធ្វើការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅបាត់ដំបងផងដែរ៕