ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩នៃទិវាបុណ្យជាតិរបស់សឹង្ហបុរី
(VOVworld) - នាព្រឹកថ្ងៃទី៦ សីហា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនៃទីក្រុងហូជីមិញ
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩នៃទិវាបុណ្យជាតិរបស់ប្រទេសសឹង្ហ
បុរី។ពិធីនេះ គឺសំដៅបង្ហាញមនោសញ្ចេតនាដ៏កក់ក្ដៅរបស់ប្រជាជននៃទីក្រុងហូជី
មិញនិយាយដោយឡែកនិងវៀតណាមនិយាយរួមចំពោះប្រជាជនសឹង្ហបុរី។ថ្លែងមតិ
នៅពិធីនេះ លោកស្រី Leow Siu Lin អគ្គកុងស៊ុលសឹង្ហបុរីប្រចាំនៅទីក្រុងហូជីមិញ បាន
អះអាងថា វៀតណាមជានិច្ចកាលជាទីមកដល់ដ៏សំខាន់របស់សឹង្ហបុរី។លោកស្រីបាន
បន្ថែមទៀតថា៖
|
លោកស្រី Leow Siu Lin អគ្គកុងស៊ុលសឹង្ហបុរីប្រចាំនៅ ទីក្រុងហូជីមិញ (រូបថត៖Vietnam+) |
“នាបច្ចុប្បន្ន មានជើងយន្តហោះចំនួន១០០បានហើរទៅវិញទៅមករវាងសឹង្ហបុរីនិង
វៀតណាម។រដ្ឋាភិបាលនៃប្រទេសទាំង២ បានពង្រីកការផ្លាស់ប្ដូរប្រជាជន តាមរយៈ
កម្មវិធីសហប្រតិបតិ្តការបណ្ដុះបណ្ដាលដែលសឹង្ហបុរីបានផ្ដួចផ្ដើមឡើងតាំងពីឆ្នាំ២០១២
មក ដោយមានការចូលរួមរបស់កម្មាភិបាលវៀតណាមចំនួន១៤ពាន់នាក់។ខ្ញុំសប្បាយ
រីករាយណាស់ ពីព្រោះបណ្ដាទំនាក់ទំនងប្រជាជនកំពុងអភិវឌ្ឍន៍យ៉ាងសកម្មនិងខ្លាំង
ក្លា”៕