ទីក្រុងហូជីមិញសប្បាយរីករាយរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះ៣០មេសា
![ទីក្រុងហូជីមិញសប្បាយរីករាយរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះ៣០មេសា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_04_30/ngayhoidulich.jpg) |
ទីក្រុងហូជីមិញសប្បាយរីករាយរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះ៣០មេសា |
(VOV)_ទីក្រុងហូជីមិញពោពេញទៅដោយទង់ជាតិ និងផ្កា ក្នុងថ្ងៃរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៤០នសទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ បណ្ដា
មណ្ឌលលេងកំសាន្តសុទ្ធតែមានមនុស្សជាច្រើនកុះករ។ លោក Nguyen Trong
Vung អតីតយុទ្ធជនមួយនាក់នៅរដ្ឋធានីហាណូយ ដែលមកទស្សនាទីក្រុងហូជីមិញ
បានអោយដឹងថា៖
“ ខ្ញុំមកទស្សនាទីក្រុងហូជីមិញ ចំនឹងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះ។
ខ្ញុំជាយុទ្ធជនមួយនាក់ ដែលបានចូលរួមយុទ្ធនាការហូជីមិញ។ ថ្ងៃនេះបានត្រឡប់
មកទីក្រុង និងបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍នេះ ខ្ញុំសប្បាយរីករាយ និង
មោទនភាពយ៉ាងខ្លាំងណាស់។”